(កៀវ)៖ តាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២១ ខែកញ្ញា ឆ្នាំ២០២២ គឺ អ៊ុយក្រែន និងបណ្ដាប្រទេសលោកខាងលិច បានថ្កោលទោសយ៉ាងខ្លាំងចំពោះផែន ការរៀបចំការបោះឆ្នោតប្រជាមតិលេបយកទឹកដីអ៊ុយក្រែន ពីសំណាក់ ក្រុមមន្ត្រីដែលលើកបន្តុប ដោយទីក្រុងមូស្គូ នៅតាមតំបន់ដែលកំពុងស្ថិតនៅក្រោមការគ្រប់គ្រងដោយកងទ័ពរុស្ស៉ី។
ក្រុមមន្ត្រីនៅក្នុងតំបន់ចំនួន ៤ដែលកំពុងស្ថិតនៅក្រោមការគ្រប់គ្រងដោយកងទ័ពរុស្ស៉ី នៅភាគខាង កើត និងភាគខាងត្បូងប្រទេសអ៊ុយក្រែន បាននិយាយ នៅថ្ងៃអង្គារសប្ដាហ៍នេះថាពួកគេនឹងរៀប ចំការបោះឆ្នោតប្រជាមតិ ដើម្បីក្លាយជាផ្នែកមួយរបស់រុស្ស៉ី ហើយការបោះឆ្នោតប្រជាមតិនឹងត្រូវ ធ្វើឡើងចាប់ពីថ្ងៃទី២៣ រហូតដល់ថ្ងៃទី២៧ ខែកញ្ញានេះ នៅក្នុងតំបន់ផ្ដាច់ខ្លួនដែលបានហៅ ខ្លួន ឯងថាជាសាធារណរដ្ឋដូណេត និងលូហាន នៃតំបន់ដុនបាស់ ភាគខាងកើតប្រទេស អ៊ុយក្រែន។ តំបន់ផ្ដាច់ខ្លួនទាំង២នេះត្រូវបានលោក ពូទីន ប្រកាសទទួលស្គាល់ជារដ្ឋឯករាជ្យកាលពីខែកុម្ភៈ ប៉ុន្មានថ្ងៃមុននឹងកងទ័ពរុស្ស៉ី ឈ្លានពានអ៊ុយក្រែន។ ការបោះឆ្នោតប្រជាមតិចូលរួមជាមួយរុស្ស៉ី ក៏នឹងត្រូវធ្វើឡើងផងដែរ នៅក្នុងតំបន់ខឺសុន និងនៅតំបន់មួយផ្នែកគ្រប់គ្រងដោយកងទ័ពរុស្ស៉ី ក្នុងតំបន់ហ្សាប៉ូរីសហ្ស៉ីយ៉ា (Zaporizhia)។
អ៊ុយក្រែន តាមរយៈរដ្ឋមន្ត្រីការបរទេសរបស់ខ្លួនគឺលោក ឌីមីត្រូ គូលេបា (Dmytro Kuleba) បានថ្កោលទោសយ៉ាងខ្លាំងផែនការរៀបចំការបោះឆ្នោតនេះ ជាមួយ ការសង្កត់ធ្ងន់ថាអ៊ុយក្រែន មានសិទ្ធិគ្រប់យ៉ាង ដើម្បីរំដោះទឹកដីរបស់ខ្លួន និងកំពុងបន្តរំដោះទឹកដីរបស់ខ្លួន ទោះជាមានរឿងអ្វី កើតឡើងក៏ដោយ។ ចំណែកឯ ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក ជែក ស៊ូលីវ៉ាន់ (Jake Sullivan) បាននិយាយថាសហរដ្ឋអាមេរិកច្រានចោលទាំងស្រុងការបោះឆ្នោតប្រជាមតិទាំងឡាយ រៀបចំឡើងដោយរុស្ស៉ី ខណៈប្រធានាធិបតីបារាំងលោក ម៉ាក្រុង បានហៅផែនការរៀបចំការ បោះឆ្នោតប្រជាមតិនេះថាជារឿងគួរឱ្យអស់សំណើច៕