សម្តេចតេជោ ហ៊ុន សែន សូមការអធ្យាស្រ័យ ចំពោះបងប្អូនប្រជាពលរដ្ឋរស់នៅអាមេរិក និងកាណាដា ដែលមិនអាចរៀបចំការជួបជុំ ដោយសារការស្នាក់នៅទីក្រុងញូយ៉ក រយៈពេលខ្លី និងកម្មវិធីច្រើន


 (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២ ២នេះ បានបង្ហោះសារផ្ញើសេចក្តីនឹករលឹកដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅអាមេរិក និងកាណា ដា និងសូមការអធ្យាស្រ័យ ដោយមិនអាចរៀបចំការជួបជុំជាមួយបងប្អូនបាន ដោយសារការស្នាក់ នៅ ទីក្រុងញូយ៉ករបស់សម្តេច មានរយៈពេលខ្លី និងមានកម្មវិធីច្រើន។

សម្តេចតេជោនាយករដ្ឋមន្ត្រីសង្ឃឹមថា បងប្អូនដែលរស់នៅអាមេរិក និងកាណាដាទាំងអស់ នឹងមាន ការយោគយល់ ចំពោះភាពមមាញឹករបស់សម្តេច។

តាមរយៈ Facebook ផ្លូវការសម្តេចតេជោ ហ៊ុន សែន បានបង្ហោះសារមានខ្លឹមសារទាំងស្រុងយ៉ាង ដូច្នេះថា «បងប្អូនរួមជនរួមជាតិជាទីគោពស្រឡាញ់! ថ្ងៃស្អែក២១ កញ្ញា ២០២២ ខ្ញុំនឹងដឹកនាំគណៈ ប្រតិភូ ទៅចូលរួមមហាសន្និបាតអង្គការ សហប្រជាជាតិលើកទី៧៧ នាទីក្រុងញូយ៉កសហរដ្ឋ អាមេរិក។ បន្ទាប់ពីនោះនឹងបន្តដំណើរទៅទស្សនកិច្ចផ្លូវការ នៅគុយបាព្រមទាំងបន្តដំណើរមកទី ក្រុងតូត្យូ ប្រទេសជប៉ុន ដើម្បីចូលរួមបុណ្យសព ឯកឧត្តមស៉ីនហ្សូ អាបេ អតីតនាយករដ្ឋមន្ត្រីជប៉ុន។

ខ្ញុំសូមផ្ញើការនឹករលឹកដល់បងប្អូន ដែលរស់នៅសហរដ្ឋអាមេរិក និងកាណាដា និងសូមការអធ្យាស្រ័យ ដោយមិនអាចរៀបចំការជួបជុំជាមួយបងប្អូន បានអាស្រ័យដោយការស្នាក់នៅ ទីក្រុងញូយ៉ក មាន រយៈពេលខ្លី និងមានកម្មវិធីច្រើន។ ម្យ៉ាងទៀតយើងក៏ទើបជួបគ្នាកាលពីខែឧសភា ២០២២ កន្លងទៅ នៅទីក្រុងវ៉ាស៉ីនតុនហើយដែរ។ សង្ឃឹមថាបងប្អូននឹងមានការយោគយល់។

សូមជូនពរបងប្អូនជនរួមជាតិទាំងក្នុង និងក្រៅប្រទេសជួបតែសេចក្តីសុខសេចក្តីចម្រើន និងសប្បាយ រីករាយក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ»