ពិធីពិសារអាហារសាមគ្គី ដើម្បីថ្លែងអំណរគុណដល់ សមាជិក សមាជិកា មន្ត្រីរាជការ កងកម្លាំ ប្រដាប់អាវុធគ្រប់ប្រភេទដែលបានចូលរួមក្នុងពិធីប្រកាសតែងតាំងមុខតំណែងថ្មីអភិបាលស្រុកបូទុមសាគរ


ខេត្តកោះកុង ៖  រដ្ឋបាលស្រុកបូទុមសាគរ ខេត្តកោះកុង នៅល្ងាចថ្ងៃទី១៩ ខែ កញ្ញា ឆ្នាំ២០២២ បានរៀបចំពិធីពិសារអាហារសាមគ្គី   ដើម្បីថ្លែងអំណរគុណដល់ ថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ កងកម្លាំងទាំង ៣ប្រភទ ប្រជាពលរដ្ឋ អាជិវករ ទាំងអស់ ដែលបានចូលរួមលើកចិត្ត ក្នុងកម្មវិធី ប្រកាសតែងតាំង មុខតំណែងថ្មី លោក ក្រូច បូរីសីហា អតីតអភិបាលរងស្រុង បូទុមសាគរ អោយ ឡើងជាអភិបាលស្រុកជំនួស លោក ហាក់ ឡេង ដែលត្រូវអភិបាលស្រុក ត្រូវបានផ្លាស់ប្តូរអោយ ទៅកាន់មុខតំណែងជាអភិបាលរងខេត្តកោះកុងវិញ។ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ លោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុងរួមនិងមន្ត្រីរាជការ ថ្នាក់ដឹងនាំនៅក្នុងខេត្តកោះកុង ជាច្រើននាក់ទៀងងផង។

ថ្លែងក្នុងកម្មវិធីពិសារអាហារសាមគ្គីនេះដែរ លោក ក្រូច បូរីសីហា  បានឡើងថា៖ ក្រោមដំបូលសុខសន្តិភាព និងការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចក្រឡាហោម ស ខេង អនុប្រធានគណ បក្សប្រជាជនកម្ពុជា  សម្តេច តែងតែយកចិត្តទុក្ខដាក់គិតគូរចំពោះប្រជាពលរដ្ឋ គ្រប់ពេលគ្រប់ទី កន្លែង ទើបប្រទេសជាតិយើងមានសុខសន្តិភាពពេញលេញ ប្រជាជនមានសេរីភាព ប្រជាធិបតេយ្យ វឌ្ឍនភាព វិបុលភាពឥតឈប់ឈរនាបច្ចុប្បន្ននេះ។

លោក ក្រូច បូរីសីហា សូមថ្លែងរម្លឹកដល់ក្រុមការងារ មន្រ្តីគណបក្ស និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ទាំងអស់ ដែលខិតខំពុះពារសំរេចភារកិច្ចទទួលខុសត្រូវរៀងៗខ្លួន និងផ្សារភ្ជាប់សុខទុក្ខជាមួយ ប្រជាជន តាមរយៈការធ្វើអំពើល្អជូនប្រជាពលរដ្ឋគ្រប់ពេលវេលា ដើម្បីតបស្នងចំពោះជំនឿទុកចិត្ត របស់ប្រជាជន ធានារក្សាឧត្ដមភាពរបស់គណបក្សប្រជាជនកម្ពុជា ឈានទៅដណ្ដើមជ័យជំនះ សម្រាប់ការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៦ នាឆ្នាំ២០២៣ ខាងមុខទៀត។

លោក អភិបាលស្រុក និង លោកស្រី ព្រមទាំងក្រុមគ្រួសារទាំងអស់ សូមប្រសិទ្ធិពរជ័យជូនដល់ លោកជំទាវ មិថុនា ភូថង ស្វាមី និង បុត្រ ព្រមទាំងក្រុមគ្រួសារ ព្រមទាំងថ្នាក់ដឹកនាំ សមាជិកសមា ជិកាមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធនៅក្នុងខេត្តកោះកុង ទាំងអស់ បានជួបប្រទះតែសេចក្តីសុខ និងបានប្រកបនូវពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពល: កុំបីឃ្លៀងឃ្លាត។

សូមបញ្ជាក់ផងដែរថា៖ នៅក្នុងកម្មវិធីពិសារអាហារសាមគ្គីនេះដែរ គេឃើញមានវត្ត លោក កៅ សុរ៉ា បានជួយឧបត្តម ទឹកកក ចំនួន ៨០០ក្រាម និង ថវិកា មួយចំនួនផងដែរ៕