(ភ្នំពេញ)៖ បេឡាជាតិអតីតយុទ្ធជន នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នឹង បើកប្រាក់របបសន្តិសុខសង្គមប្រចាំខែកញ្ញា ឆ្នាំ២០២២ សម្រាប់២សប្តាហ៍លើកទី១ ជូនអតីតយុទ្ធ ជនគ្រប់ប្រភេទ និងគ្រួសារអតីតយុទ្ធជន ចាប់ពីម៉ោង០២រសៀល ថ្ងៃទី១៥ ខែកញ្ញាតទៅ តាម ប្រព័ន្ធធនាគារកាណាឌីយ៉ា និងធនាគារអេស៊ីលីដា នៅ២៥រាជធានី-ខេត្ត ទូទាំងប្រទេស។
យោងតាមសេចក្តីជូនដំណឹងរបស់បេឡាជាតិអតីតយុទ្ធជន ដែលទទួលបាន នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២នេះ បានបញ្ជាក់ថា «ប្រាក់របបសន្តិសុខសង្គមប្រចាំខែកញ្ញា ឆ្នាំ២០២២ សម្រាប់២ សប្តាហ៍លើកទី១ ជូនអតីតយុទ្ធជនគ្រប់ប្រភេទ និងគ្រួសារអតីតយុទ្ធជន ចាប់ពីម៉ោង០២រសៀល ថ្ងៃទី១៥ ខែកញ្ញាតទៅ»។
ចំពោះការបើកប្រាក់របបសន្តិសុខសង្គមខាងលើនេះ អតីតយុទ្ធជនទាំងអស់ ត្រូវយកភ្ជាប់មកជាមួយ នូវសៀវភៅគណនី និងអត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ ឬកាត ATM ដើម្បីប្រើប្រាស់បើកនៅតាមទូរ ATM របស់ធនាគារដៃគូខាងលើ នៅទូទាំងប្រទេស ហើយសម្រាប់អ្នកដែលមានកាត ATM អាច បើកនៅតាមទូរ ATM របស់ធនាគារដៃគូខាងលើ នៅទូទាំងប្រទេសនៅថ្ងៃទី១៥ ខែកញ្ញា ចាប់ពី ម៉ោង០២រសៀលតទៅ។
ក្នុងករណីមានបញ្ហាផ្សេងៗ សូមជូនដំណឹងមកបេឡាជាតិអតីតយុទ្ធជន តាមប្រព័ន្ធទូរស័ព្ទ៣ខ្សែ រូមមាន ០៩៣ ៥២៩ ៨៩៩/ ០៩៥ ៨៤២ ២២២/ ០១៥ ៧៥៥ ៣៦៦ ឬគេហទំព័ររបស់បេឡា ជាតិអតីតយុទ្ធជន៕