រដ្ឋបាលរាជធានីភ្នំពេញ អំពាវនាវសប្បុរសជនចូលរួមផ្តល់អំណោយ ឬសម្ភារប្រើប្រាស់ផ្សេងៗដើម្បី រួមចំណែកឧបត្ថម្ភដល់កងទ័ព និងក្រុមគ្រួសារកងទ័ពនៅតាមបន្ទាត់ព្រំដែនជួរមុខ ក្នុងឱកាស បុណ្យភ្ជុំបិណ្ឌ


 (ភ្នំពេញ)៖ នៅថៃ្ងទី១៥ ខែកញ្ញា ឆ្នាំ២០២២ ខាងមុខនេះ គណៈអភិបាលរាជធានីភ្នំពេញ នឹងដឹក នាំគណៈប្រតិភូសាលារាជធានីភ្នំពេញ ចុះសួរសុខទុក្ខកងយោធពលខេមរភូមិន្ទ ដែលជាសម្ព័ន្ធមេត្រី ភាពជាមួយរដ្ឋបាលរាជធានីភ្នំពេញ រួមមាន៖ កងពលធំអន្តរាគមន៍លេខ៣ កងពលតូចអន្តរាគមន៍ លេខ៩ វរៈនគរបាលការពារព្រំដែនលេខ៧៩៣ ឈរជើងការពារនៅខ្សែក្រវាត់ព្រំដែន ប្រចាំទិស ប្រាសាទព្រះវិហារ និងកងពលតូចអន្តរាគមន៍លេខ១២៨ ឈរជើងការពារនៅតំបន់អូរអាឡៃ ស្រុក សៀមប៉ាង ខេត្តស្ទឹងត្រែង។

ដើម្បីបង្ហាញពីមនោសញ្ចេតនាដ៏ជ្រាលជ្រៅ ក្នុងស្មារតី ចែករំលែក និងចូលរួមលើកទឹកចិត្តដល់យុទ្ធ ជនតាមបន្ទាត់ព្រំដែនជួរមុខ រដ្ឋបាលរាជធានីភ្នំពេញ សូមអំពាវនាវអ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី ជាពាណិជ្ជករ សិប្បករ វិនិយោគិន និងសប្បុរសជន លោក លោកស្រី អភិបាលខណ្ឌ ប្រធានមន្ទីរ អង្គភាពទាំងអស់ មេត្តាចូលរួមជួយផ្តល់អំណោយជាថវិកា ស្បៀងអាហារ ឬសម្ភារ ប្រើប្រាស់ផ្សេងៗ តាមលទ្ធភាព និងសទ្ធាជ្រះថ្លា ដើម្បីរួមចំណែកឧបត្ថម្ភជូនដល់កងទ័ព និងក្រុម គ្រួសារកងទ័ពការពារទឹកដីនៅតាមបន្ទាត់ព្រំដែនជួរមុខ។

ជាមួយគ្នានេះដែរ រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ទោះបីក្នុងកាលៈទេសៈប្រទេសកម្ពុជា ទើបរួចផុតពីវិបត្តិនៃការប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដី១៩ ក៏ដោយ ក៏រដ្ឋបាលរាជធានីភ្នំពេញ សង្ឃឹមជឿជាក់លើស្មារតី និងទឹកចិត្ត សប្បុរសធម៌ ដែលជាវប្បធម៌ នៃការចែករំលែករបស់ប្រជា ជាតិយើង។

អំណោយទាំងអស់ សូមមេត្តាយកមកប្រគល់ជូនទីចាត់ការហិរញ្ញវត្ថុ នៅសាលារាជធានីភ្នំពេញ រៀងរាល់ម៉ោងធ្វើការ ទូរស័ព្ទលេខ ០៦១ ៧៩៩ ៩៩៧/ ០១២ ៤២៥ ៩៨៩ ឬបង្វែរតាមគណនី ធនាគារ ABA របស់រដ្ឋបាលរាជធានីភ្នំពេញ៖ PHNOM PENH CAPITAL HALL លេខ៖ 002 427 351 (KHR) និងលេខ៖ 002 427 343 (USD)៕