មនុស្សរាប់ម៉ឺននាក់ធ្វើបាតុកម្មនៅទីក្រុង Prague ប្រឆាំងនឹងរដ្ឋាភិបាលឆេក សហភាពអឺរ៉ុប និងអង្គការណាតូ


 (Prague)៖  យោងតាមការចេញផ្សាយដោយ ទីភ្នាក់សារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី០៤ ខែកញ្ញា ឆ្នាំ២០២២ គឺ មនុស្សប្រមាណ ៧០,០០០នាក់បានធ្វើបាតុកម្មតវ៉ានៅទីក្រុង Prague ប្រឆាំងនឹងរដ្ឋាភិបាលឆេកកាលពីថ្ងៃសៅរ៍សប្តាហ៍នេះ ដោយអំពាវនាវឱ្យក្រុមចម្រុះដែលកំពុង កាន់អំណាច ធ្វើអ្វីបន្ថែមទៀតដើម្បីទប់ស្កាត់ការកើនឡើងតម្លៃថាមពល និងសម្តែងការប្រឆាំង នឹងសហភាពអឺរ៉ុប និងអង្គការណាតូ។

ក្រុមបាតុករមកពីបក្សនយោបាយស្តាំនិយមជ្រុល រួមទាំងបក្សកុម្មុយនិស្តបាននិយាយថា ប្រទេស អឺរ៉ុបកណ្តាលគួរតែរក្សាអព្យាក្រឹតភាពផ្នែកយោធា និងធានាកិច្ចសន្យាដោយផ្ទាល់ជាមួយអ្នកផ្គត់ ផ្គង់ឧស្ម័ន រួមទាំងរុស្ស៊ីផងដែរ។

ការប៉ាន់ប្រមាណរបស់ប៉ូលីសបានដាក់ចំនួនអ្នកតវ៉ាប្រហែល ៧០,០០០នាក់នៅត្រឹមរសៀលថ្ងៃ សៅរ៍។ អ្នករៀបចំព្រឹត្តិការណ៍បានឲ្យដឹងថា គោលបំណងនៃបាតុកម្មរបស់ពួកគេ គឺដើម្បីទាមទារ ការផ្លាស់ប្តូរ ជាចម្បងក្នុងការដោះស្រាយបញ្ហាតម្លៃថាមពល ជាពិសេសអគ្គិសនី និងឧស្ម័ន ដែល នឹងបំផ្លាញសេដ្ឋកិច្ចក្នុងរដូវស្លឹកឈើជ្រុះនេះ។

គួរបញ្ជាក់ថា ការតវ៉ានៅទីលាន Wenceslas នៅកណ្តាលទីក្រុង Prague ប្រទេសឆែកនេះ បាន ធ្វើឡើងមួយថ្ងៃ បន្ទាប់ពីរដ្ឋាភិបាលបានរួចផុតពីការបោះឆ្នោតដកទំនុកចិត្ត ខណក្រុម ប្រឆាំងអះ អាងពីភាពអសកម្មប្រឆាំងនឹងអតិផរណា និងកើនតម្លៃថាមពល៕