សិង្ហបុរី បន្តរកឃើញករណីឆ្លងកូវីដ១៩ចំនួន ២,០៤៤ករណីទៀត ក្នុងរបាយការណ៍ថ្ងៃព្រហស្បតិ៍នេះ


 (សិង្ហបុរី)៖ សិង្ហបុរីបានរាយការណ៍ពីករណីឆ្លងជំងឺកូវីដ១៩ថ្មីៗចំនួន ២,០៤៤នាក់ទៀត និងមាន ករណីស្លាប់ថ្មីបន្ថែមម្នាក់ ក្នុងរយៈ២៤ម៉ោងចុងក្រោយនេះ។ នេះបើយោងតាមការចុះ ផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២។

ក្នុងចំណោមករណីឆ្លងថ្មីខាងលើនេះ មានករណីនាំចូលចំនួន ១៧៤ករណី ក្រៅពីនោះជាករណីឆ្លង ក្នុងសហគមន៍ទាំងអស់។

បូកបញ្ចូលតួលេខថ្មីខាងលើ ធ្វើឱ្យចំនួនអ្នកឆ្លងកូវីដ១៩ នៅក្នុងប្រទេសសិង្ហបុរីសរុបកើនដល់ ១,៨៤១,២៨៨ករណី ដែលក្នុងនោះស្លាប់ ១,៥៩៣នាក់៕