ក្រុមមន្ត្រីអធិការកិច្ច UN នឹងចុះត្រួតពិនិត្យរោងចក្រនុយក្លេអ៊ែរអ៊ុយក្រែន ក្នុងបេសកកម្មបញ្ចៀស គ្រោះមហន្តរាយនុយក្លេអ៊ែរ


កៀវ)៖  យោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១ ខែ កញ្ញា ឆ្នាំ២០២២ បានប្រាប់អោយដឹងថា ក្រុមមន្ត្រីអធិការកិច្ចរបស់អង្គការសហប្រជាជាតិ (UN) នៅថ្ងៃព្រហស្បតិ៍នេះ ត្រូវបានគេរំពឹងថានឹងធ្វើទស្សនកិច្ចនៅឯរោងចក្រថាមពលនុយក្លេអ៊ែរ ហ្សាប៉ូរីសហ្ស៉ីយ៉ា (Zaporizhzhia) ដែលកំពុងស្ថិតនៅក្រោមការគ្រប់គ្រងដោយទាហានរុស្ស៊ី ខណៈការបាញ់ផ្លោងនៅក្បែររោងចក្រនេះបានបង្កឱ្យមាន ការភ័យខ្លាចជាសកលអំពីគ្រោះមហន្ត រាយនុយក្លេអ៊ែរ។

ក្រុមមន្ត្រីជំនាញមកពីទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) បានធ្វើដំណើរទៅដល់ទីក្រុង ហ្សាប៉ូរីសហ្ស៉ីយ៉ា នៃភាគខាងត្បូងប្រទេសអ៊ុយក្រែន និងកំពុង ស្ថិតនៅចម្ងាយ ៥៥គីឡូម៉ែត្រ ពីរោងចក្រហ្សាប៉ូរីសហ្ស៉ីយ៉ា (Zaporizhzhia) នៅថ្ងៃពុធសប្តាហ៍នេះ។ ក្រុមមន្ត្រីដែលតែងតាំងដោយរុស្ស៉ី បាននិយាយថាក្រុមអ្នកជំនាញ UN មានពេលតែមួយថ្ងៃប៉ុណ្ណោះ ដើម្បីត្រួតពិនិត្យទីតាំងនោះ ប៉ុន្តែការដំណើរការរបស់ IAEA អាចនឹងប្រើពេលយូរជាងនេះ។

ប្រមុខទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ លោក រ៉ាហ្វាអេល ហ្រ្គូសស៊ី (Rafael Grossi) បាន ប្រាប់អ្នកយកព័ត៌មាននៅឯទីក្រុងហ្សាប៉ូរីសហ្ស៉ីយ៉ា យ៉ាងដូច្នេះថា «ប្រសិនបើយើងអាចបង្កើត វត្តមានអចិន្ត្រៃយ៍ ឬបន្តមានវត្តមាននៅទីនោះបន្តទៀត នោះវានឹងអាចអូសបន្លាយពេលថែមទៀត ប៉ុន្តែជាជំហានដំបូងនេះ នឹងចំណាយពេលតែប៉ុន្មានថ្ងៃប៉ុណ្ណោះ»។ លោក ហ្រ្គូសស៊ី បានបន្ថែម ថា «បេសកកម្មរបស់យើងនាពេលនេះគឺដើម្បីស្វែងរកការទប់ស្កាត់ មហន្តរាយនុយក្លេអ៊ែរ»