រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញចុះសាកសួរ នាយទាហាន បញ្ជាការដ្ឋានអង្គរក្ស ដែលកំពុងឈរជើង សម្អាតដី ដើម្បីរៀបចំដាំកូនឈើនៅតំបន់ភ្នំតាម៉ៅ

 (តាកែវ)៖ នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ ២០២២ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានដឹកនាំមន្រ្តីថ្នាក់រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក និងមន្ដ្រីរាជការក្រសួងព័ត៌មាន អញ្ជើញចុះសាកសួរ នាយ នាយពលទាហាន បញ្ជាការដ្ឋានអង្គរក្ស ដែលកំពុងឈរជើង សម្អាតដី ដើម្បីរៀបចំដាំកូនឈើនៅតំបន់ភ្នំតាម៉ៅ ក្នុងស្រុកបាទីខេត្តតាកែវ តាមអនុសាសន៍ណែនាំពី សម្ដេច តេជោ ហ៊ុន សែន ដែលកំពុងដឹកនាំបញ្ជាផ្ទាល់ពីសំណាក់នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង អគ្គ មេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស៕