រុស្ស៊ី ទទួលស្គាល់ថាហេតុការណ៍ផ្ទុះក្នុងតំបន់គ្រីមៀ ជា «ទង្វើវិច្ឆេទកម្ម»

 (ឡុងដ៍)៖  តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៧ ខែសីហា ឆ្នាំ២០២២ អោយដឹងថា ក្រសួងការពារជាតិរុស្ស៉ី បានទទួលស្គាល់ជាលើកដំបូងថាការផ្ទុះនៅ ឯឃ្លាំងយោធាមួយកន្លែង ស្ថិតនៅភាគខាងជើងនៃតំបន់គ្រីមៀដែលបង្ខំឱ្យអាជ្ញាធរ ជម្លៀសមនុស្ស ជាង ៣,០០០នាក់ កាលពីថ្ងៃអង្គារសប្ដាហ៍នេះ គឺជា «ទង្វើវិច្ឆេទកម្ម»

ការផ្ទុះជាច្រើនលើកបានកើតឡើងនៅឯឃ្លាំងស្ដុកគ្រាប់រំសេ វមួយ ស្ថិតនៅក្បែរភូមិ ម៉ៃស្កូយ៉េ (Mayskoye) ដោយបានធ្វើឱ្យសេវាធ្វើដំណើរតាមរថភ្លើង និងការផ្គត់ផ្គង់ថាមពល ត្រូវបានផ្អាក ជាបណ្ដោះអាសន្ន បើទោះជាមិនមានអ្នករងរបួសធ្ងន់ក៏ដោយ។ ហេតុការណ៍ផ្ទុះនេះកើតមានឡើង បន្ទាប់ពីកាលពីសប្ដាហ៍មុន ក៏មានការផ្ទុះជាច្រើនលើក នៅឯមូលដ្ឋានទ័ពអាកាសរុស្ស៉ី ក្នុងតំបន់គ្រី មៀផងដែរ ហើយនៅពេលនោះក្រុមមន្ត្រីរុស្ស៉ីបានអះអាងថាការផ្ទុះនេះគ្រាន់តែគ្រោះថ្នាក់ ចៃដន្យតែ ប៉ុណ្ណោះ។

សូមបញ្ជាក់ថា កាសែតរុស្ស៉ី កុមមឺសាន់ (Kommersant) «ទង្វើវិច្ឆេទកម្ម» អាចនឹងបន្តកើតមានក្នុង តំបន់គ្រីមៀ ខណៈសារព័ត៌មាន TASS បានរាយការណ៍ដោយ ផ្អែកលើការស្រង់សម្ដីពីក្រសួង ការពារជាតិរុស្ស៉ីថាហេដ្ឋារចនាសម្ព័ន្ធស៊ីវិលពិតជាត្រូវបានបំផ្លាញដោយ «ទង្វើវិច្ឆេទកម្ម» ដែលនេះជាគឺការទទួលស្គាល់ដ៏កម្រមួយ ថាក្រុមប្រដាប់អាវុធស្មោះស័្មគ្រនឹងអ៊ុយក្រែន ជាអ្នកបង្កការបំផ្លិច បំផ្លាញនៅក្នុងតំបន់គ្រីមៀ ដែលរុស្ស៉ីក្រសោបយកពីអ៊ុយក្រែនកាលពីឆ្នាំ២០១៤។ ប៉ុន្តែ ខាងទីក្រុង កៀវ មិនទាន់បានទទួលស្គាល់ ហើយក៏មិនបានបដិសេធថាតើខ្លួនមានជាប់ពាក់ព័ន្ធនឹងការវាយ ប្រហារក្នុងតំបន់គ្រីមៀ ឬក៏យ៉ាងណានោះទេ៕