លោក ញឹម វណ្ណដា ប្រាប់ពលរដ្ឋឱ្យអរគុណសន្តិភាព និងការពារសន្តិភាព

ភ្នំពេញ ៖ ក្នុងមិទ្ទិញអបអរសាទរទិវាជ័យជម្នះ ៧មករា ខួបលើកទី៤១ ឆ្នាំ២០២០ នៅឃុំរំលេច ស្រកស៊ីធរ កណ្តាល ខេត្តព្រៃវែងកាលពីព្រឹកមិញនេះ ឯកឧត្តមបណ្ឌិត ញឹម វណ្ណដា ទីប្រឹក្សារាជរដ្ឋាភិបាលក្រុមការ ងារចុះជួយខេត្តព្រៃវែងបាន ប្រាប់ទៅពលរដ្ឋឱ្យអរគុណសន្តិភាព និងការពារសន្តិភាពឱ្យបានជាប់លាប់ បំផុត ដើម្បីប្តូរមកវិញនូវការអភិវឌ្ឍថ្មីៗបន្ថែមទៀត ជាពិសេសកុំឱ្យប្រទេសកម្ពុជាវិលត្រឡប់ទៅកាន់ អតីតកាលដ៏ជូរចត់ជាថ្មីម្តងទៀត។

លោកបណ្ឌិត ញឹម វណ្ណដា មានប្រសាសន៍ថា ថ្ងៃទី៧ មករា ឆ្នាំ១៩៧៩ គឺជាថ្ងៃកំណើតទី២ របស់ប្រជាជនកម្ពុជា បើគ្មានថ្ងៃ៧ មករា ១៩៧៩ទេនោះ សមប្រជាជាតិខ្មែរទាំងមូលនឹងត្រូវវិនាស អន្តរាយបាត់ទៅហើយដោយសារស្នាដៃរបស់ពួក ប៉ុល ពត ដែលជាបនប្រល័យពូជសាសន៍ដ៏យង់ឃ្នង នោះ។ ឯកឧត្តមបន្តថា យើងបានប្រារព្ធទិវាមួយនេះនៅទូទាំងប្រទេស ហើយដោយឡែកមីទ្ទិញធំ ដែលមានមនុស្សរាប់ម៉ឺននាក់ចូលរួម ត្រូវបានធ្វើឡើងនៅមជ្ឈមណ្ឌលកោះពេជ្រក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដើម្បីរំឭកពីការរស់ឡើងវិញនៃជាតិកម្ពុជា។

ក្នុងពិធីនេះដែរ ប្រធានក្រុមការងារចុះជួយឃុំរំលេច ឯកឧត្តម យិន ឃុនផយ បានអានសុន្ទរកថា របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្រាប់ថ្ងៃខួប៤១ឆ្នាំនៃទិវាជ័យជម្នះ៧មករា ដោយ ខ្លឹមសារនៃសុន្ទរកថាបានគូសបញ្ជាក់ថា កាលពី៤១ឆ្នាំមុន ជាតិ និងប្រជាជនកម្ពុជាគ្រាន់តែជាមនុស្សនៅ សល់តែដង្ហើមចង្រឹត ដែលរៀបនឹងស្លាប់តែប៉ុណ្ណោះ ព្រោះរបបខ្មែរក្រហម ប៉ុល ពត ដែលបានឡើងកាន់ អំណាចចន្លោះពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩ បានកាប់សម្លាប់ មនុស្សដោយគ្មានត្រាប្រណី និងបានបំផ្លិចបំផ្លាញខឿនសេដ្ឋកិច្ច សង្គម វប្បធម៌ និងហេដ្ឋារចនាសម្ព័ន្ធ គ្រប់វិស័យទាំងអស់ ស្ទើរគ្មានសល់តាមរយៈការដឹកនាំផ្តាច់ការ មហាលោតផ្លោះ មហាអស្ចារ្យ ងុបងុល នឹងមនោគមវិទ្យាកុម្មុយនិស្តឆ្អិនឆ្អៅ។ ប្រជាជនកម្ពុជាស្លូតត្រង់ជាងបីលាននាក់បានស្លាប់បាត់បង់ជីវិតដោយការធ្វើទារុណកម្ម សម្លាប់ ការធ្វើវិសុទ្ធកម្មផ្ទៃក្នុង បង្អត់អាហារ និងគ្មានថ្នាំសង្កូវព្យាបាល ព្រមទាំង អំពើអមនុស្សធម៌ផ្សេងៗទៀត។

សុន្ទរកថាសម្តេចតេជោនាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជាដដែល បានគូស បញ្ជាក់យ៉ាងច្បាស់ៗថា ថ្នាក់ដឹកនាំនៃគណបក្សប្រជាជនកម្ពុជា គឺជាអ្នកដែលបានលះបង់គ្រប់បែបយ៉ាងដើម្បីសង្គ្រោះជាតិ និងប្រជាជនចេញពីក្រញ៉ាំបីសាចខ្មែរក្រហម យកជីវិតធ្វើជាដើមទុនដោយ រួមកម្លាំងគ្នា សាមគ្គីគ្នាជាធ្លុងមួយ បង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជានៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ នៅស្រុកស្នួល ខេត្តក្រចេះ និងឈានទៅដល់ការវាយរំដោះប្រទេស និងប្រជាជនកម្ពុជាពីក្រញ៉ាំដៃខ្មែរ ក្រហម នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ដោយមានជំនួយគាំទ្រពីកងទ័ពស្ម័គ្រចិត្តវៀតណាម ហើយថ្នាក់ ដឹកនាំគណបក្សប្រជាជនកម្ពុជា បានរួមគ្នាជាមួយបងប្អូនជនរងគ្រោះ ដែលនៅរស់រានមានជីវិត ដើម្បី អភិវឌ្ឍប្រទេសកម្ពុជាឡើងវិញចេញពីគំនរផេះផង់ ដោយដៃម្ខាងខិតខំការពារជាតិ និងទប់ស្កាត់ការវិល ត្រឡប់មកវិញនូវរបបប្រល័យពូជសាសន៍ និងដៃម្ខាងទៀតខិតខំកសាងជាតិ ហើយជាការពិតណាស់ ដែលថា ជាតិ និងប្រជាជនកម្ពុជារយៈពេល៤១ឆ្នាំមុន ពិតជាអភ័ព្ធណាស់ដែលរងគ្រោះដោយអំពើ ប្រល័យពូជសាសន៍ខ្មែរក្រហម ហើយខិតខំរើបម្រះប្រឆាំងនឹងរបបមហាប្រល័យនេះ សង្គ្រោះជាតិ និង ប្រជាជនឱ្យរស់រានមានជីវិតឡើងវិញ ប៉ុន្តែត្រូវបានទទួលរងនូវការដាក់សម្ពាធនយោបាយ និងដាក់ ទណ្ឌកម្មសេដ្ឋកិច្ចយ៉ាងអយុត្តិធម៌ពីសំណាក់ក្រុមបស្ចឹមប្រទេស ប្រឆាំងនឹងការរស់រានមានជីវិតឡើងវិញ របស់កម្ពុជាទៅវិញ៕