សមាគមសិល្បៈវប្បធម៌ខ្មែនៅបារាំង បង្ហាញឆន្ទៈចង់ឲ្យសិល្បករ សិល្បការិនី ដែលមកពីបារាំង សិក្សាស្វែងយល់ពីសិល្បៈដ៏មានតម្លៃរបស់ដូនតា


 (ភ្នំពេញ)៖ លោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅព្រឹកថ្ងៃអង្គារ ទី៩ ខែសីហា ឆ្នាំ២០២២ បានអនុញ្ញាតឲ្យគណៈប្រតិភូសមាគមគ្រូពេទ្យ សមា គមឱសថការី សមាគមសិល្បៈវប្បធម៌ខ្មែរ នៅប្រទេសបារាំង ចូលជួបសម្ដែងការគួរសម និង ពិភាក្សាការងារ នៅទីស្ដីការក្រសួង។

នៅក្នុងជំនួបនេះផងដែរ សមាគមសិល្បៈវប្បធម៌ខ្មែនៅប្រទេសបារាំង មានគោលបំណងសហការ ជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈសម្ដែងសិល្បៈរួមគ្នា ដើម្បីផ្លាស់ប្តូរបទពិសោធន៍ និងចង់ឲ្យ សិល្បករ សិល្បការិនី ដែលមកពីប្រទេសបារាំង បានសិក្សាស្វែងយល់ពីសិល្បៈដ៏មានតម្លៃរបស់ ដូនតា និងជំរុញលើកទឹកចិត្តប្រជាជនខ្មែរនៅក្រៅប្រទេស ឲ្យជួយថែរក្សាសិល្បៈវប្បធម៌ជាតិ ក៏ដូច ជាជួយផ្សព្វផ្សាយសិល្បៈដ៏ផូរផង់របស់ជាតិឲ្យបានទូលំទូលាយ។

ក្នុងនោះផងដែរ សមាគមគ្រូពេទ្យ និងសមាគមឱសថការី បានឲ្យដឹងថា សមាគមនឹងចុះជួយ ពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋ និងចែកអំណោយនៅស្រុកស្អាង ខេត្តកណ្ដាល និងស្រុកស្វាយ ទាប ខេត្តស្វាយរៀង៕