ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ តែងតាំង និងផ្តល់ឋានៈទីប្រឹក្សាអមគណៈកម្មាធិការសិទ្ធិ មនុស្សកម្ពុជា ចំនួន១៧រូប


 (ភ្នំពេញ)៖  យោងតាមព្រះរាជក្រឹត្យដែល ទទួលបាននៅយប់ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២នេះ បានអោយដឹងថា ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃ កម្ពុជា បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំង និងផ្តល់ឋានៈជាទីប្រឹក្សាអមគណៈកម្មាធិការ សិទ្ធិមនុស្សកម្ពុជា ចំនួន១៧រូប មានឋានៈស្មើអគ្គនាយក ដោយពុំទទួលប្រាក់ដំណាច់មុខងារ។ សូមជម្រាបថា ទីប្រឹក្សារបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ចំនួន១៧រូប ដែលត្រូវបានព្រះ មហាក្សត្រកម្ពុជា ចេញព្រះរាជក្រឹត្យតែងតាំង និងផ្តល់ឋានៈនេះ គឺសុទ្ធតែជាមេធាវីទាំងអស់៕

ខាងក្រោមនេះ ជាព្រះរាជក្រឹត្យតែងតាំង និងផ្តល់ឋានៈរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា៖