កម្លាំងចម្រុះកម្ពុជា នឹងធ្វើសមយុទ្ធសង្គ្រោះចំណាប់ខ្មាំងលើយន្តហោះ នៅព្រលានអន្តជាតិភ្នំពេញ

ភ្នំពេញ ៖ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ ខាងមុខនេះ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល នឹងរៀបចំធ្វើលំហាត់សមយុទ្ធទ្រង់ទ្រាយធំ ក្រោមប្រធានបទ «ការសង្គ្រោះ ចំណាប់ខ្មាំងលើយន្តហោះ» នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ នេះបើតាមលិខិតរបស់លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ផ្ញើជូន រដ្ឋមន្រ្តីក្រសួងព័ត៌មាន កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩។

សមយុទ្ធប្រចាំឆ្នាំនេះ នឹងមានការចូលរួមពីស្ថាប័ន កងកម្លាំងប្រដាប់អាវុធ រួមមានទាំងយន្តហោះ រថយន្តអគ្គីភ័យ រថយន្តពេទ្យ និងរថយន្តដឹកកងកម្លាំងប្រដាប់អាវុធ ជាដើម។

ក្នុងលិខិតដដែល លោក ម៉ៅ ហាវណ្ណាល់ បានស្នើឱ្យរដ្ឋមន្រ្តីក្រសួងព័ត៌មាន ជួយអន្តរាគម ន៍ ផ្សព្វផ្សាយព័ត៌មាននេះ តាមរយៈវិទ្យុ និងទូរទស្សន៍ទាំងអស់ជូនសាធារណជនឱ្យបានជ្រាបទូលំទូលាយ ដើម្បីបង្កលក្ខណៈងាយស្រួលក្នុងការប្រតិបត្តិការឱ្យបានរលូន និងទទួលបានជោគជ័យ និងដើម្បីកុំឱ្យសាធារណជនមានការភ័ន្តច្រឡំពីព្រឹត្តិការណ៍លំហាត់ សមយុទ្ធនេះ ៕