ដំណើរទស្សនកិច្ចគណៈប្រតិភូអាមេរិក បានជួបជាមួយមេដឹកនាំកំពូលៗរបស់សិង្ហបុរី, បញ្ជាក់ពីភាពដៃគូដ៏ល្អ និងគ្រប់ជ្រុងជ្រោយ


 (សិង្ហបុរី)៖  យោងបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CNA បញ្ជាក់ថា គណៈប្រតិ ភូសហរដ្ឋអាមេរិក ដឹកនាំដោយប្រធានសភាតំណាងរាស្រ្តសហរដ្ឋអាមេរិក លោកស្រី Nancy Pelosi បានជួបពិភាក្សាការងារជាមួយប្រធានាធិបតីសិង្ហបុរី លោកស្រី Halimah Yacob និងមេ ដឹកនាំសិង្ហបុរីផ្សេងទៀតនៅថ្ងៃចន្ទ ថ្ងៃទី០១ ខែសីហានេះ ដែលជាផ្នែកនៃដំណើរទស្សនកិច្ចរបស់ លោកស្រីទៅកាន់អាស៊ី។

ក្រសួងការបរទេសសិង្ហបុរី (MFA) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ភាគីទាំងពីរបាន បញ្ជាក់ពីភាពជាដៃគូដ៏ល្អ និងយូរអង្វែងរវាងសិង្ហបុរី និងសហរដ្ឋអាមេរិក។

MFA បានលើកឡើងថា «ពួកគេបានពិភាក្សាអំពីទំនាក់ទំនងអប់រំ និងប្រជាជនយ៉ាងជិតស្និទ្ធ រវាងប្រទេសទាំងពីរ ហើយបានស្វាគមន៍ការពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីនៅក្នុងតំបន់ជាថ្មី និងឆ្ពោះទៅមុខបន្តទៀត ដូចជាការប្រែប្រួលអាកាសធាតុជាដើម»

ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈលើមធ្យោបាយ ដើម្បីជំរុញឱ្យមានទំនាក់ទំនងសង្គមកាន់តែ ខ្លាំងក្លានៅក្នុងប្រទេសសិង្ហបុរី និងសហរដ្ឋអាមេរិកផងដែរ។

លោកស្រី Pelosi ដែលបានដឹកនាំគណៈប្រតិភូសមាជិកប្រាំមួយរូបក្នុងដំណើរទស្សនកិច្ច រយៈ ពេលពីរថ្ងៃនៅប្រទេសសិង្ហបុរីក៏បានជួបជាមួយនាយករដ្ឋមន្ត្រី លោក Lee Hsien Loong និងរដ្ឋ មន្ត្រីក្រសួងការបរទេស លោក Vivian Balakrishnan ផងដែរ។

យោងតាម MFA លោក Lee និងគណៈប្រតិភូសភា «បានបញ្ជាក់ពីភាពជាដៃគូដ៏ស៊ីជម្រៅ និង ពហុវិស័យរវាងសិង្ហបុរី និងសហរដ្ឋអាមេរិក ដែលគាំទ្រដោយកិច្ចសហប្រតិបត្តិការដ៏រឹងមាំទាំង វិស័យការពារជាតិ សន្តិសុខ និងសេដ្ឋកិច្ច»