(វ៉ាស៊ីនតោន)៖ យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២ គឺ បានអោយដឹងថា រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មជប៉ុនលោក Hagiuda Koichi ថ្មីៗនេះ ទទួលបានដំណឹងថាសម្ព័ន្ធមិត្តដ៏យូរអង្វែងរវាងជប៉ុន-សហរដ្ឋអាមេរិកបានព្រមព្រៀងគ្នាបង្កើតមជ្ឈ មណ្ឌលស្រាវជ្រាវរួមគ្នាថ្មីមួយសម្រាប់ផលិតបន្ទះឈីប ដែលទំនងជាត្រូវបានបង្កើតឡើងនៅលើទឹក ដីនៃប្រទេសជប៉ុននៅចុងឆ្នាំនេះតែម្តង។ បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានក្នុងទីក្រុងវ៉ាស៊ីនតោនថា សហរដ្ឋអាមេរិក និងជប៉ុនបាន សម្រេចចិត្តដាក់ឱ្យដំណើរកាមជ្ឈមណ្ឌលស្រាវសម្រាប់ផលិតបន្ទះឈីបអន្តរជាតិរួមគ្នាថ្មីមួយ។ ដោយក្នុងនោះមានបណ្តាលប្រទេសជាច្រើនបានចូលរួមនឹងព្រមព្រៀងគ្នាក្នុងអំឡុងកិច្ចពិភាក្សាសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក និងជប៉ុនដើម្បីធ្វើការស្រាវជ្រាវរួមគ្នាដើម្បីផលិតបន្ទះឈីបជំនាន់ក្រោយ ដើម្បីបង្កើតប្រភពសុវត្ថិភាពនៃសមាសធាតុសំខាន់ៗ។
តែយ៉ាងណាប្រទេសទាំងពីមិនបានបញ្ចេញព័ត៌មានលម្អិតបន្ថែមនៃផែនការនេះនោះទេ ប៉ុន្តែក្នុង នោះត្រូវបានកាសែត Nikkei Shimbun របស់ប្រទេសជប៉ុនចេញផ្សាយថាវាទំនង ជាត្រូវបានបង្កើត ឡើងនៅក្នុងប្រទេសជប៉ុន ក្នុងគោលបំណងស្រាវជ្រាវបន្ទះឈីប 2-nanometer ខណៈដែលវាគួរតែ ចាប់ផ្តើមផលិតបន្ទះឈីបនោះក្នុងអំឡុងឆ្នាំ២០២៥ ខាងមុខហ្នឹងឯង៕