(ភ្នំពេញ)៖ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអញ្ជើញដឹកនាំ កិច្ចប្រជុំដោយបែងចែកជា៤ក្រុម ជាមួយប្រតិបត្តិករទូរគមនាគមន៍ចំនួន៤៥ក្រុមហ៊ុន ដើម្បីពង្រឹង វិធានការដោះស្រាយបញ្ហាសេវាទូរស័ព្ទចល័ត និងសេវាអ៊ីនធឺណិត ស្របតាមសេចក្ដីជូនដំណឹង លេខ ១៥៣៧ បទ ចុះថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២ សំដៅការពារផលប្រយោជន៍ និងសិទ្ធិរបស់អ្នក ប្រើប្រាស់ ក្នុងការទទួលបានសេវាប្រកបដោយគុណភាព និងតម្លៃសមរម្យ។
កិច្ចប្រជុំនេះបានធ្វើឡើងចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២នេះ។
ឯកឧត្តម រដ្ឋមន្ត្រី ជា វ៉ាន់ដេត បានជម្រាបជូនប្រតិបត្តិករទូរគមនាគមន៍ទាំងអស់ អំពីបញ្ហាទូរស័ព្ទ ចល័ត បញ្ហាសេវាអ៊ីនធឺណិត និងវិធានការដោះស្រាយរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ព្រមទាំងបានទទួលយកសំណូមពរ ក៏ដូចជាបញ្ហាប្រឈមរបស់ក្រុមហ៊ុនដែលបានជួបប្រទះ។
ឯកឧត្តម បានប្តេជ្ញាបន្តលុបបំបាត់រាល់បាតុភាពអសកម្ម និងអវិជ្ជមានក្នុងវិស័យទូរគមនាគមន៍ ដោយ អនុវត្តតាមច្បាប់ស្តីពីទូរគមនាគមន៍ និងលិខិតបទដ្ឋានគតិយុត្ត ព្រមទាំងជំរុញការចូល រួមពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីធ្វើឱ្យសេវាទូរស័ព្ទចល័ត និងសេវាអ៉ីនធឺណិតបានល្អប្រសើរឡើង៕