(កំពត)៖ រដ្ឋបាលខេត្តកំពត និងក្រុមបច្ចេកទេស នៃទំនប់វារីអគ្គិសនីកំចាយ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២នេះ បានចេញសេចក្ដីជូនដំណឹងមួយបញ្ជាក់ថា ខ្លួននឹងបើកបង្ហូរទឹក នៅក្នុងអាងស្តុកទឹកវារីអគ្គិសនីកំចាយ ចាប់ពីពេលនេះ ក្រោយស្ថានភាពទឹកមានការកើនឡើងជាបន្តបន្ទាប់ដោយសារទឹកភ្លៀង។
សេចក្ដីជូនដំណឹងដែល គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកំពត បានបញ្ជាក់ថា ដោយស្ថានភាពទឹកភ្លៀងនៅតែបន្តធ្លាក់រយៈពេលប៉ុន្មានថ្ងៃជាប់ៗគ្នា នៅទូទាំងខេត្តកំពត ធ្វើឲ្យលំហូរទឹកចូលក្នុងអាងស្តុកទឹកទំនប់វារីអគ្គិសនីកំចាយ មានចំនួនកើនឡើងដល់កម្រិត ត្រូវរំដោះទឹកចេញពីទំនប់។
ក្រុមបច្ចេកទេស នៃទំនប់វារីអគ្គិសនីកំចាយនឹងធ្វើការបើកបង្ហូរទឹក ដោយសន្សឹមៗ នៅវេលាម៉ោង៨ព្រឹកថ្ងៃនេះ នាថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២នេះតទៅ៕