សម្ដេចពិជ័យសេនា ទៀ បាញ់ ស្នើសុំការយោគយល់ និងផ្ដល់ការគាំទ្រការកែសម្រួលយន្តការការងារ ៥ចំណុចសំខាន់ៗ


 (ភ្នំពេញ)៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជា ប្រធាគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅព្រឹក ថ្ងៃទី១៣ ខែកក្កដានេះ បានអញ្ជើញថ្លែងសុន្ទរកថាបើកកិច្ចប្រជុំថ្ងៃទី៣ និងជាថ្ងៃចុងក្រោយ នៃកិច្ច ប្រជុំក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ានប៉ារ៉ា និងក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ នៅសណ្ឋា គារសុខាភ្នំពេញ។ឆ្លៀតឱកាសនោះក្នុងនាមម្ចាស់ផ្ទះ សម្ដេចពិជ័យសេនា បានផ្ដល់អនុសាសន៍ សំខាន់ៗមួយចំនួន ដើម្បីផ្ដល់ភាពកក់ក្ដៅដល់ប្រតិភូទាំងអស់ ដែលបានចូលរួមកិច្ចប្រជុំ និងត្រៀម ចូលរួមការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ពិសេសសម្ដេចបានស្នើសុំការយោគ យល់ និងផ្ដល់នូវការគាំទ្រការកែសម្រួលយន្ដការងារសំខាន់ៗ ៥ចំណុច ដើម្បីធានាបានននូវភាព ជោគជ័យ ក្នុងដំណើរឆ្ពោះទៅព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រលើកដំបូងនៅកម្ពុជា។

សម្ដេចពិជ័យសេនា ទៀ បាញ់ បានថ្លែងថា «ក្នុងនាមគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡា SEA Games-ASEAN Prara Games 2023 ខ្ញុំមានការចាំបាច់ស្នើសុំការយោគយល់ និងផ្ដល់នូវ ការគាំទ្រដល់ការកែសម្រួលរបៀបរបប និងយន្ដការងារមួយចំនួនដូចខាងក្រោម៖

១៖ ផ្ដល់ការគាំទ្រដល់កម្ពុជាលក់សិទ្ធិទូរទស្សន៍ផ្សាយបន្តផ្ទាល់ ដើម្បីជួយសម្រាលបន្ទុកចំណាយ របស់រាជរដ្ឋាភិបាលតាមគោលការណ៍ «សន្សំសំចៃ ប៉ុន្តែផ្ដល់នូវភាពអស្ចារ្យ ក្នុងព្រឹត្តិការណ៍ប្រកួត កីឡា SEA Games លើកទី៣២ ឆ្នាំ២០២៣»
២៖ ផ្ដល់ការគាំទ្រកម្ពុជាបញ្ចូលប្រភេទកីឡាអត្តសញ្ញាណជាតិ និងកីឡាដែលកម្ពុជាមានសក្តានុ ពល ក្នុងធម្មនុញ្ញសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ ដើម្បីដាក់ក្នុងកម្មវិធីប្រកួតកីឡា SEA Games 2023 ជាផ្លូវការ។
៣៖ ផ្ដល់ការគាំទ្រដល់កម្ពុជានូវជំនួយជាស្មារតី និងបច្ចេកទេសកីឡាដល់សហព័ន្ធកីឡាជាតិកម្ពុជា ដើម្បីរៀបចំការប្រកួតតាមប្រភេទកីឡានីមួយៗ ស្របតាមស្ដង់ដាកីឡាអន្ដរជាតិប្រកបដោយភាព ស្អាតស្អំ និងយុត្តិធម៌ក្នុងស្មារតីគ្រួសារកីឡាតែមួយ។
៤៖ សូមគណៈកម្មាធិការជាតិអូឡាំពិកទាំង ១០ប្រទេស សហការរៀបចំដំណើររត់ភ្លើងគប់ SEA Games-ASEAN Para Games 2023 ឆ្លងកាត់បណ្តាប្រទេសជាសមាជិកឱ្យមានប្រសិទ្ធភាពខ្ពស់ សុវត្ថិភាព និងទទួលបានការគាំទ្រពេញទំហឹងពីរាជរដ្ឋាភិបាល និងប្រជាជនរបស់ខ្លួន។
៥៖ សូមសហការជួយផ្សព្វផ្សាយបញ្ហាចំណេះដឹងស្តីពី SEA Games-ASEAN Para Games 2023 នៅកម្ពុជា ក្នុងប្រទេសជាសមាជិកឱ្យបានផុសផុល ដើម្បីលើកទឹកចិត្តអត្តពលិកជាតិនីមួយៗ ឱ្យត្រៀមចូលរួម និងខិតខំប្រឹងប្រែងរៀងៗខ្លួន។

បន្ថែមលើនេះ សម្ដេចពិជ័យសេនា បានអំពាវនាវដល់បណ្ដាប្រទេសជាសមាជិកស៊ីហ្គេម-អាស៊ាន ប៉ារ៉ាហ្គេមទាំងអស់ ផ្ដល់នូវសុច្ឆន្ទៈគាំទ្រជាមួយកម្ពុជា ដើម្បីជំរុញឲ្យការធ្វើម្ចាស់ផ្ទះលើកដំបូងនេះ ឲ្យទទួលបានជោគជ័យ។ ក្នុងនាមម្ចាស់ផ្ទះ សម្ដេចបានប្ដេជ្ញានឹងធ្វើយ៉ាងណា ផ្ដល់ភាពកក់ក្ដៅជូន ប្រតិភូកីឡា ក្នុងការធ្វើបដិសណ្ឋារកិច្ច ការស្នាក់នៅ ដឹកជញ្ជូន ឲ្យទទួលបានលទ្ធផលល្អប្រសើរតាម ដែលអាចធ្វើបាន។

សូមបញ្ជាក់ថា ក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ានប៉ារ៉ា និងក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងជាប្រធានដឹកនាំកិច្ចប្រជុំទាំងមូល គឺមានរយៈពេល ៣ថ្ងៃចាប់ពីថ្ងៃទី ១១-១៣ ខែកក្កដា ឆ្នាំ២០២២ ដើម្បីពិភាក្សា និងអនុម័តលើការងារសំខាន់ៗមួយចំនួន ដូចជាការ កំណត់ប្រភេទកីឡាជាដើម ដែលកាលពីម្សិលមិញ គណៈកម្មាធិការប្រតិបត្តិក្រុមប្រឹក្សាកីឡា អាស៊ីអាគ្នេយ៍ បានគាំទ្រកម្ពុជា ដាក់កីឡាចំនួន ៤២ប្រភេទ ក្នុងការប្រកួតកីឡាស៊ីហ្គេម នាឆ្នាំ ២០២៣៕