នាយកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វីកខាងលិច (WHO) កោតសរសើរនូវភាពខ្លាំងជាអ្នកដឹកនាំរបស់ សម្ដេចតេជោ ក្នុងការប្រយុទ្ធជំងឺកូវីដ១៩

 (ភ្នំពេញ)៖ លោកបណ្ឌិត Takeshi kasai នាយកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វីកខាងលិច នៃអង្គការ សុខភាពពិភពលោក (WHO) បានថ្លែងកោតសរសើរនូវភាពជាអ្នកដឹកនាំ របស់សម្ដេចតេនាយក រដ្ឋមន្ដ្រីកម្ពុជា នៅក្នុងការដឹកនាំប្រទេសជាតិ និយាយជារួម បើនិយាយដោយឡែកក្នុងការដឹកនាំ ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ជាពិសេសការងារស្រោចវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋ នៅគ្រប់ទីកន្លែង។ ការថ្លែងបែបនេះរបស់លោកបណ្ឌិត Takeshi kasai ក្នុងឱកាសអញ្ជើញទស្សន កិច្ចនៅសាលាបឋមសិក្សាទួលគោកនិងជួបសំណេះសំណាលជាមួយសមាគមសេវាសុខាភិបាលឯកជន នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២នេះ នាទីស្ដីការក្រសួងសុខាភិបាល។

ក្នុងឱកាសនោះ លោកបណ្ឌិត Takeshi kasai បានបញ្ជាក់ថា អង្គការសុខភាពពិភពលោកនឹងបន្ដ ការគាំទ្រកម្ពុជា ក្នុងការអនុវត្ដពង្រឹងប្រព័ន្ធសុខាភិបាល ដូចជាការបណ្ដុះបណ្ដាលធនធានមនុស្ស ជាពិសេសនឹងផ្ដោតសំខាន់លើការយកចិត្ដទុកដាក់គាំទ្របន្ថែមទៀត ក្នុងក្រមខណ្ឌអនុវត្ដការជំរុញ បង្កើនការថែទាំសុខភាពបឋមនៅកម្ពុជាដែលកម្ពុជាកំពុងចាត់ចែងរៀចំផែនការដាក់អនុវត្ដនៅថ្ងៃខាងមុខនេះ ក្នុងរយៈពេលដ៏យូរអង្វែង។ នេះបើតាមការថ្លែងបញ្ជាក់របស់ លោកជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល។

លោកជំទាវវេជ្ជបណ្ឌិត បានថ្លែងបន្ដថា លើសពីនោះ អង្គការសុខភាពពិពិភពលោក និងចូលរួម គាំទ្រកម្ពុជាបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាជំរុញឱ្យការលុបបំបាត់ជំងឺគ្រុនចាញ់នៅកម្ពុជា សម្រេច បានមុនកាលកំណត់ ក្នុងឆ្នាំ២០២៥ ៕