អង្គភាពនគរបាលការពារព្រំដែនទឹកលេខ២៤០ ប្រកាសផ្ទេរ និងតែងតាំងមុខតំណែងមន្ត្រីនគរបាល ចំនួន១៧រូប

 

ខេត្តព្រះសីហនុ ៖ នាព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ អង្គភាពវរៈសេនាតូចនគរបាល ការពារព្រំដែនទឹក លេខ២៤០ ប្រចាំខេត្តព្រះសីហនុ បា្ររព្ធពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិ ជូនមន្ត្រីនគរបាលចំនួន ១៧រូប នៅក្នុងអង្គភាពរបស់ខ្លួន។

ពិធីនេះ ក្រោមអធិបតីភាព លោកឧត្តម សេនីយ៍ទោ អ៊ឹម សែនសម្បត្តិ អនុប្រធាន នាយកដ្ឋាន ទទួលបន្ទុក អង្គភាព បង្ក្រាប បទ ល្មើស លើផ្ទៃសមុទ្រ និង ជា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ ឯក ទូច ពលៈ ប្រធាននាយកដ្ឋាននគរបាល ការពារព្រំដែនទឹក។

យោងតាម របាយការណ៍ស្វាគមន៍ លោក វរៈសេនីយ៍ឯក អ៊ុន សម្ផស្ស មេបញ្ជាការ វរ:សេនាតូច នគរបាល ការពារ ព្រំដែនទឹកលេខ ២៤០ ប្រចាំខេត្តព្រះសីហនុ ក្នុងពិធីប្រកាសផ្ទេរភារកិច្ចតែងតាំងមុខ តំណែង បំពាក់ ឋានន្តរសក្កិ ជូនមន្ត្រី នគរបាលជាតិ វរៈសេនាតូច នគរបាលការពារ ព្រំដែនទឹកលេខ ២៤០ប្រចាំខេត្តព្រះសីហនុ នៃ នាយកដ្ឋាននគរបាលការពារ ព្រំដែនទឹក បាន ឲ្យដឹងទៀត ថា ដោយអនុវត្តតាមផែនការសកម្មភាព របស់ នាយកដ្ឋាននគរ បាលព្រំដែនទឹក ក្នុងឆ្នាំ ២០១៩ នេះ។ វីរៈសេនាតូច បានខិតខំយកចិត្តទុកដាក់ បំពេញតួនាទីភារកិច្ច រួមចំណែក ក្នុងកិច្ចប្រតិបត្តិការ ថែរក្សាការពារ បូរណភាព ព្រំដែនទឹកព្រំដែន សមុទ្រនៃ ព្រះរាជាណាចក្រកម្ពុជា និងការពារ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋរស់នៅតាមតំបន់ព្រំដែន សមុទ្រ បង្ការបង្ក្រាប បទល្មើស ឆ្លងដែនគ្រប់ប្រភេទ ទទួលបានលទ្ធផលល្អប្រសើរគួរជាទីមោទនៈ ។ តាមការសន្និដ្ឋាន វាយតម្លៃសកម្មភាពសន្តិសុខ សុវត្ថិភាព ដែនសមុទ្រសម្រាប់ឆ្នាំ ២០១៩ នេះឃើញថា មានសកម្មភាពល្អប្រសើរ ធានាបានសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋដែលប្រកបមុខរបរ លើផ្ទៃសមុទ្រ ។

លោក វរ:សេនីយ៍ឯក អ៊ុន សម្ភស្ស បាន មានប្រសាសន៍ បន្ថែមថា៖នៅ ក្នុង ភូមិសាស្រ្ត សមុទ្រ ដែលវរ: សេនាតូច គ្រប់គ្រងនោះ គឺ ពុំមានលេចឡើង នូវ សកម្មភាព ចោរសមុទ្រ ភារវកម្ម ការក្លែង បន្លំអត្តសញ្ញាណ នាវា ការប្លន់ ប្រដាប់ អាវុធ ឬការលួច ប្លន់នាវា គេចចូល មកសំងំ លាក់ទុក នៅ ក្នុង ដែន សមុទ្រ ដែល វរ:សេនាតូចយើងគ្រប់គ្រងឡើយជាមួយនឹងគ្នានេះដែរ នៅក្នុងឆ្នាំ២០១៩ ។ឧបទ្ទវហេតុ និងគ្រោះថ្នាក់ផ្សេងៗ កើតឡើង ៤៧ លើ ១៨ លើកបើប្រៀបធៀប ទៅនឹងឆ្នាំ២០១៨ មានការកើនឡើង ២៥៤ លើក បណ្ដាល ឲ្យ ស្លាប់មនុស្សចំនួន ៣៧ នាក់ រួមមានករណីបាក់រលំអគារលង់ ទឹកស្លាប់ អត្តឃាតខ្លួនឯង សាកសពអណ្ដែតទឹក ឆក់ខ្សែភ្លើង និង ករណី ផ្សេងៗ មួយចំនួនទៀត ខូចខាត សណ្ឋាគារផ្ទះសំបែងតូបលក់ដូរ ទោះ នេសាទ អូប័រដឹកភ្ញៀវ ទេសចរណ៍ និង សម្ភារៈប្រើប្រាស់មួយចំនួន ធំ ទៀត លើការងារ ការពារសន្តិសុខសណ្ដាប់ធ្នាប់ សុវត្ថិភាព។វរ:សេនាតូច បាន ចាត់តាំង អន្តរាគមន៍ ចូលរួម ថែរក្សាការពារ សន្តិសុខសុវត្ថិភាព សណ្តាប់ ធ្នាប់ ជូនភ្ញៀវទេសចរជាតិ-អន្តរជាតិ និង អ្នកវិនិយោគិន ដែល រកស៊ីនឹង មក លេងកំសាន្ត សប្បាយ នៅ តាមតំបន់ឆ្នេរសមុទ្រ និង ជួយសង្គ្រោះ ប្រជាពល រដ្ឋដែលជួបឧបទ្ទវហេតុផ្សេងៗ ដូចជាអគ្គីភ័យ ទឹកជំនន់ បាក់ រលំអគារ និង បញ្ហាផ្សេងៗបានល្អប្រសើរគួរជាទីមោទនៈក្នុងឆ្នាំ ២០១៩នេះ មាន នាវា ចម្បាំងបរទេស ចូលមកធ្វើទស្សនកិច្ច នៅ ព្រះរាជាណាចក្រ កម្ពុជាចំនួន ៩ គ្រឿង ស្មើនឹង ៦ លើក រួមមាននាវិក ពលនាវិក សរុប ចំនួន ១០៦០២ នាក់រួមមន្ត្រីចំនួន ៤៦៩ នាក់ ក្នុងដំណើរទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណា ចក្រកម្ពុជាដើម្បីចំណងរឹតចំណង សាមគ្គីភាព រវាងប្រទេសទាំងពីរឲ្យកាន់តែស្អិតរមួត និងពង្រឹងទំនាក់ទំនងផ្ទាល់ ប្ដូរ បទពិសោធន៍ ជាមួយនឹងកងទ័ពជើងទឹកកម្ពុជា ។

លោកវរសេនីយ៍ឯក អ៊ុន សម្ផស្ស មេបញ្ជាការវរៈសេនាតូចនគរបាល ការពារ ព្រំដែនទឹកលេខ ២៤០ ប្រចាំខេត្តព្រះសីហនុ បាន មានប្រសាសន៍ បន្តទៀត ថា ៖ លទ្ធផលដែលយើង សម្រេច បានខាង លើ នេះ គឺអាស្រ័យដោយមាន ការ ចង្អុលណែនាំពី ថ្នាក់ដឹកនាំ គ្រប់លំដាប់ថ្នាក់ ជាពិសេស គឺ ការចង្អុល បង្ហាញ ផ្ទាល់ ពី លោក ឧត្តមសេនីយ៍ ទោ អឹម សែនសម្បត្តិ អនុប្រធាន នាយកដ្ឋានទទួលបន្ទុក កិច្ច វរ:ការពារព្រំដែនទឹក និង ការខិតខំប្រឹងប្រែង របស់ ថ្នាក់ដឹកនាំវរសេនាតូចព្រម ទាំង មានការចូលរួម ពី កងកម្លាំង ទាំង អស់ ធ្វើឲ្យថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិនាយកដ្ឋាន កណ្ដាល នគរបាលព្រំដែន និង នាយកដ្ឋាននគរបាលការពារព្រំដែនទឹកបាន ផ្ដល់នូវការលើកទឹកចិត្តជាបន្តបន្ទាប់ជាអាទិ៍ក្នុងថ្ងៃនេះមានការតែងតាំងមុខតំណែងបំពាក់ឋានន្តរសក្កិជូនមន្ត្រីនគរបាលជាតិវរៈសេនាតូចនៃនាយកដ្ឋាននគរបាលការពារព្រំដែនទឹកសរុបចំនួន ១៧រូប។

ដែលត្រូវបាន តែងតាំង មុខតំណែងដំឡើងឋានន្តរស័ក្តិ ថ្មី និង ក្នុងនាម លោក ផ្ទាល់សូមសំដែង នូវការដឹងគុណយ៉ាងជ្រាល ជ្រៅបំផុតចំពោះ ថ្នាក់ ដឹក នាំក្រសួងមហាផ្ទៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដែល បានខិតខំ យក ចិត្តទុកដាក់ធ្វើឲ្យកងកម្លាំងនគរបាលទាំងអស់កាន់តែមានភក្តីភាព និង លើក កម្ពស់ការបំពេញភារកិច្ចរបស់ខ្លួនឲ្យប្រសើរថែមទៀត។

មានមតិសំណេះសំណាលនាឱកាសនោះដែរ លោកឧត្តមសេនីយ៍ទោ អ៊ឹម សែនសម្បត្តិ អនុប្រធាន នាយកដ្ឋាន ទទួលបន្ទុក អង្គភាព បង្ក្រាប បទ ល្មើស លើផ្ទៃសមុទ្រ មានប្រសាសន៍ថា មន្រ្តីនគរបាលដែលត្រូវបំពាក់ឋានន្តរសក្តិ និងតែង តាំង មុខតំណែងនាពេលនេះ គឺជាការគិតគូរបស់ថ្នាក់ដឹក នាំ នៃ នាយកដ្ឋាននគរបាល ការពារព្រំដែនទឹក។

លោក ឧត្តមសេនីយ៍ មានប្រសាសន៍បន្ថែមថា៖ សម្តេចក្រឡាហោម ស ខេង ឧបនាយក រដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានលើកទឹកចិត្តដល់ មន្រ្តី នគរបាល នៃ វរសេនា តូច ការពារ ព្រំដែនទឹក លេខ២៤០ ដែលត្រូវបាន បំពាក់ឋា នន្តរសក្តិនិងតែងតាំងមុខតំណែង។ លោក អ៊ឹម សែនសម្បត្តិ បានបន្តថា ការបំពាក់ឋានន្តរស័ក្តិ និងផ្តល់មុខតំណែង គឺជាការយកចិត្តទុក ដាក់ ដល់កងកម្លាំងយើង ដែលបានខិតខំបំពេញភារកិច្ច ការងារ និងលះ បង់សាច់ ស្រស់ឈាមស្រស់ ក្នុងការការពារបូរភាពទឹកដី និងអាយុជីវិត ប្រជាពលរដ្ឋកន្លងមក។ ទន្ទឹមនេះមន្រ្តីនគរបាល ការពារព្រំដែនទឹក ទាំងអស់ គ្នា ត្រូវយកតួនាទីមុខតំណែង និងឋានន្តរសក្តិ ដែលទើបនឹងបំពាក់ទៅបម្រើ សេវាសាធារណៈ ជូនប្រជា ពលរដ្ឋ និងបន្តផ្សព្វផ្សាយគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព នៅមូល ដ្ឋាន ក្នុងគោលបំណងឲ្យប្រជាពលរដ្ឋចូល រួម បង្ការ ទប់ស្កាត់បទ ល្មើសគ្រប់ ប្រភេទ និងរក្សាការពារ សុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់សង្គម និងគោរព ច្បាប់ ចរាចរណ៍ដើម្បីការពារ អាយុជីវិតយើង ទាំងអស់គ្នា៕ដោយ ៖ មនោរាហ៍