សម្តេចពិជ័យសេនា ទៀ បាញ់ ជំរុញឱ្យពិចារណារៀបចំ «សមយុទ្ធនាគមាស» រវាងកងទ័ពកម្ពុជា-ចិនឡើងវិញ

 (ព្រះសីហនុ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បាន ណែនាំដល់ថ្នាក់ដឹកនាំកងទ័ព ឱ្យពិចារណារៀបចំលំហាត់សមយុទ្ធនាគរវាងកងទ័ពកម្ពុជា-ចិនឡើង វិញ បន្ទាប់ពីស្ថានភាពឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា មានភាពធូរស្បើយ។

លំហាត់សមយុទ្ធនាគមាស រវាងកងយោធពលខេមរភូមិន្ទ ជាមួយកងទ័ពរំដោះប្រជាជនចិន បាន​រៀបចំឡើង នៅក្នុងលើទឹកដីប្រទេសកម្ពុជា ចំនួនលើកទី៤ មកហើយ ចាប់តាំងពីឆ្នាំ២០១៦មក ប៉ុន្តែសមយុទ្ធនេះ បានអាកខានទៅវិញ បន្ទាប់ពីផ្ទុះឡើងនូវការរាតត្បាតជំងឺកូវីដ១៩។

ថ្លែងក្នុងពិធីបញ្ចុះបឋមសិលា នៅមូលដ្ឋានសមុទ ខេត្តព្រះសីហនុ នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ ២០២២ សម្តេចពិជ័យសេនា បានលើកឡើងដូច្នេះថា៖ «ខ្ញុំឱ្យពិចារណាឡើងវិញ អំពីលំហាត់ នាគមាស ដែលយើងបានខកខានក្នុងរយៈពេលកន្លងមកនេះ ដោយសារជំងឺកូវីដ១៩ និងរឿងរ៉ាវមួយ ចំនួនដែលធ្វើឱ្យយើងខកខានមានរយៈពេលជិត៣ឆ្នាំមកហើយ ដូច្នេះសូមពិចារណាមើល ឱ្យយើង រៀបចំលំហាត់នាគមាសឡើងវិញ…! លំហាត់នាគមានដែលពីមុនយើងតែងតែបំពេញ១ម្ដង ២ម្ដង ៣ម្ដង រួចមកហើយ»

«សមយុទ្ធនាគមាស ២០២០» ដែលជាសមយុទ្ធយោធារួមគ្នាលើកទី៤ ត្រូវបានរៀបចំឡើង នៅឯ ទីលានបាញ់គ្រាប់ពិតតេជោសែនជុំគីរី ស្ថិតក្នុងភូមិអូរ ឃុំត្រពាំងរាំង ស្រុកជុំគិរី ខេត្តកំពត កាលពី ខែមីនា ឆ្នាំ២០២២ ក្រោមប្រធានបទ៖ «រួមគ្នាប្រឆាំងភារវកម្ម នឹងការងារមនុស្សធ៌ម» ដែលពេល នោះកម្ពុជា មិនទាន់មានករណីឆ្លងជំងឺកូវីដ១៩ ក្នុងសហគមន៍នៅឡើយ។

បើតាម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ បញ្ជាក់ប្រាប់សម្រាប់សមយុទ្ធលើកទី៥ ខាង មុខនេះ មិនទាន់កំណត់ពេលវេលានៅឡើយទេ ដោយក្រុមជំនាញកំពុងរង់ចាំពិភាក្សាជាមួយភាគី ពាក់ព័ន្ធជាមុនសិន។

«សម្រាប់លំហាត់សមយុទ្ធនាគមាសនេះ មិនទាន់បានកំណត់ពេលវេលា និងសម្រេចលើខ្លឹមសារ នៃលំហាត់សមយុទ្ធនៅឡើងទេ គឺរងចាំពិភាក្សាជាមួយភាគីពាក់ព័ន្ធជាមុនសិន។ សម្រាប់សមយុទ្ធនាគមាសនេះគឺត្រូវការពេលវេលាជាច្រើនសម្រាប់ក្រុមការងារសិក្សាជាមួយគ្នាបន្ថែមទៀត»។ នេះបើតាមការបញ្ជាក់របស់នាយឧត្តមសេនីយ៍ ឥត សារ៉ាត់។

កម្ពុជា-ចិន បានបង្កើតទំនាក់ទំនងរយៈពេល៦៤ឆ្នាំមកហើយ។ ភាគីទាំងពីរបានដំឡើងកម្រិតទំនាក់ទំនងជាបន្តបន្ទាប់ រហូតក្លាយជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុង ជ្រោយ និងកំពុងរួមគ្នាកសាងសហគមន៍រួមវាសនាតែមួយ៕