សម្ដេចតេជោ ហ៊ុន សែន លើកឡើងថា សន្និបាតវិសាមញ្ញរបស់គណបក្សប្រជាជនកម្ពុជា នឹងប្តូរ ពេលវេលា ទៅធ្វើនៅថ្ងៃទី១៦-១៧ ខែកក្កដាវិញ


 (ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ប្រាប់ បណ្ដាញ ព័ត៌មានក្នុងស្រុកមួយឲ្យដឹងថា គណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល បានសម្រេចលើក ពេលសន្និបាតវិសាមញ្ញរបស់ គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានគ្រោងធ្វើ ឡើងពីថ្ងៃទី៩-១០ ខែកក្កដា នៅវិមាន៧មករានោះ ទៅធ្វើនៅថ្ងៃទី១៦-១៧ ខែកក្កដា ឆ្នាំ២០២២ ខាងមុខនេះវិញ ៕