ក្រសួងសុខាភិបាល អោយដឹងថា ថ្ងៃនេះកម្ពុជាគ្មានអ្នកឆ្លងជំងឺកូវីដ១៩នោះទេ ២០ថ្ងៃជាប់គ្នាហើយ ដែលគ្មាន អ្នកឆ្លងថ្មី


 (ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាស ព័ត៌មានបញ្ជាក់ថា មិនមានអ្នកឆ្លងកូវីដ១៩នោះទេ រយៈពេល២០ថ្ងៃជាប់ៗគ្នាហើយ ខណៈអ្នកជំងឺ ជាសះស្បើយ និងអ្នកស្លាប់ ក៏គ្មានដែរ។

សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាល ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១៣៦,២៦២នាក់, អ្នកជាសះស្បើយសរុបចំនួន ១៣៣,២០១នាក់, ស្លាប់សរុបចំនួន ៣,០៥៦នាក់៕