(ប៉េកាំង)៖ តាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានស៊ិនហួ គឺបានបញ្ជាក់អោយដឹងថា មន្ត្រីជាន់ខ្ពស់របស់ប្រទេសចិនបានឱ្យដឹងថា សេដ្ឋកិច្ចចិនមានចំណែកជាង ១៨ភាគរយនៃសេដ្ឋ កិច្ចពិភពលោកក្នុងឆ្នាំ២០២១ ដែលកើនឡើងពី ១១,៤ភាគរយក្នុងឆ្នាំ២០១២។
ទីភ្នាក់ងារព័ត៌មានស៊ិនហួបានរាយការណ៍ដោយដកស្រង់សំដីរបស់លោក Han Wenxiu មន្ត្រីជាន់ ខ្ពស់នៃគណៈកម្មាធិការមជ្ឈិមសម្រាប់កិច្ចការហិរញ្ញវត្ថុ និងសេដ្ឋកិច្ចរបស់ប្រទេសចិនថា ប្រទេស ចិនបានពង្រឹងនិងលើកកម្ពស់ឋានៈរបស់ខ្លួនជាមហាសេដ្ឋកិច្ចទីពីររបស់ពិភពលោកក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ។
លោក Han បានថ្លែងថា ផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសបានកើនឡើងដល់ ១១៤ ទ្រីលានយ័ន (ប្រហែល ១៦,៩៤ទ្រីលានដុល្លារ) ក្នុងឆ្នាំ២០២១ ហើយផលិតផលក្នុងស្រុកសរុប សម្រាប់មនុស្សម្នាក់បានកើនឡើងដល់ ១២ ៥០០ដុល្លារអាមេរិក ដែលជិតដល់កម្រិតកំណត់ សម្រាប់ការក្លាយជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់។
លោក Han បានបន្ថែមថា ការចូលរួមចំណែកនៃកំណើនសេដ្ឋកិច្ចរបស់ប្រទេសចិនចំពោះ សេដ្ឋ កិច្ចពិភពលោកមានប្រហែល ៣០ភាគរយក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដែលធ្វើឱ្យចិនក្លាយជាម៉ាស៊ីន កំណើនដ៏ធំបំផុតសម្រាប់សេដ្ឋកិច្ចពិភពលោក។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានស៊ិនហួ៕