(បន្ទាយមានជ័យ)៖ ក្រោមកិច្ចសហការរវាងក្រសួងកិច្ចការនារី អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន និងគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀន ខេត្តបន្ទាយមានជ័យ នៅ ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២នេះ បានរៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្គោលថ្នាក់តំបន់ ស្តីពីការ លើកកម្ពស់ការចូលរួមរបស់អ្នកម្តាយ ដើម្បីទប់ស្កាត់ការប្រើប្រាស់ និងការចែកចាយគ្រឿងញៀន។
ពិធីនេះបានធ្វើឡើងក្រោមអធិបតីលោកជំទាវ ឡុង សុផល្លី អនុរដ្ឋលេខាធិការ ក្រសួងកិច្ចការនារី, ឧត្តមសេនីយ៍ទោ លឹម តុងហួត ប្រធាននាយកដ្ឋាននីតិកម្ម អប់រំ និងស្តារនីតិសម្បទា នៃអគ្គលេខា ធិការដ្ឋានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន និងលោកជំទាវ រស់ សុផានី អភិបាលរងខេត្ត បន្ទាយមានជ័យ តំណាងគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តបន្ទាយមានជ័យ ព្រមទាំង មានការអញ្ជើញចូលរួមពីតំណាងមន្ទីរកិច្ចការនារី ខេត្តបន្ទាយមានជ័យ, ព្រៃវែង, កំពង់ចាម, រតនគិរី, មណ្ឌលគិរី, ឧត្តរមានជ័យ, កំពង់ឆ្នាំង, ពោធិ៍សាត់, ព្រះវិហារ និងស្ថាប័ន អង្គភាពពាក់ព័ន្ធសរុប ៥០នាក់។
បើតាមលោកជំទាវរស់ សុផានី បញ្ហាគ្រឿងញៀនជាមូលហេតុមួយដែលជំរុញ និងបង្កឱ្យមានបទ ល្មើសផ្សេងៗ គំរាមកំហែងដល់សន្តិសុខសណ្តាប់ធ្នាប់ សហគមន៍ ដែលពាក់ព័ន្ធបញ្ហានេះ ខេត្តបាន បន្តរួមចំណែកជាមួយអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ទប់ស្កាត់ បង្ការបង្រ្កាប និងព្យាបាល អ្នកញៀនគ្រឿងញៀន និងបន្តអនុវត្តខ្ជាប់ខ្ជួននូវទិសស្លោកប្រឆាំងគ្រឿងញៀន «៣កុំ មួយរាយកា រណ៍»។ ក្នុងនាមនាយឧត្តមសេនីយ៍ មាស វីរិទ្ធ នាឱកាសនោះឧត្តមសេនីយ៍ទោ លឹម តុងហួត បាន ថ្លែងអំណរគុណដល់លោកជំទាវ អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងជាសមាជិករបស់អា ជ្ញាធរ ជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានចូលរួមអនុវត្តនូវយុទ្ធសាស្រ្ត ពហុវិស័យរបស់អាជ្ញាធរ ជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន និងផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ របស់ រាជរដ្ឋាភិបាលគ្រប់ដំណាក់កាល ហើយការចូលរួមសកម្មភាពគ្រប់ សមាសភាព ក្នុងសហគមន៍ ពិតជាមានសារសំខាន់ ដើម្បីទប់ស្កាត់ការរីករាលដាលបញ្ហាគ្រឿងញៀនទាំងទីក្រុង និងទីជនបទ បង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋទូទៅក្នុងនោះមានយុវជន យុវនារី ដែលតម្រូវឱ្យយើង ត្រូវតែរួមគ្នាដោះស្រាយ។
ក្នុងនាមលោកជំទាវ អ៊ឹង កន្ថាផាវី នាឱកាសនោះដែរ លោកជំទាវ ឡុង សុផល្លី បានប្រសាសន៍ថា តាមការចុះសិក្សាពីស្ថានភាពស្រ្តីជាប់ឃុំនៅតាមពន្ធនាគារចំនួន២៨ នៅទូទាំង២៥ រាជធានី-ខេត្ត រកឃើញថាស្រ្តីកំពុងជាប់ពន្ធនាគារភាគច្រើន បានប្រព្រឹត្តបទល្មើសពាក់ព័ន្ធនឹងការជួញដូរ ចែក ចាយ និងរក្សាទុកគ្រឿងញៀនប៉ះពាល់ដល់ក្រុមគ្រួសាររបស់គេ និងសង្គមជាតិទាំងមូល។
ជាមួយគ្នានេះលោកជំទាវ ឡុង សុផល្លី បានបន្ថែមថា វគ្គបណ្តុះបណ្តាលគ្រូបង្គោលថ្នាក់តំបន់ ធ្វើឡើងក្នុងគោលបំណងអភិវឌ្ឍន៍ចំណេះដឹងដល់មន្រ្តីកិច្ចការនារី ដើម្បីប្រតិបត្តិករទាំងនេះ យកទៅ ប្រើប្រាស់ជាមូលដ្ឋានផ្តល់ចំណេះដឹង និងកៀរគរការចូលរួមរបស់ស្រ្តី ជាលោកយាយ អ៊ុស្រី ម្តាយ ម្តាយមីង បងប្អូនស្រ្តី ឱ្យបានកាន់តែសកម្មបន្ថែមទៀត ក្នុងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនទប់ ស្កាត់ការប្រើប្រាស់ រក្សាទុក និងចែកចាយគ្រឿងញៀនខុសច្បាប់ឱ្យអស់ពីសហគមន៍។
តាមរបាយការណ៍ ឆ្នាំ២០២១ កម្ពុជាគ្រប់គ្រងអ្នកប្រើ និងអ្នកញៀនគ្រឿងញៀនចំនួន ១៦,២៦៤ នាក់ ក្នុងនោះមុខរបរមន្រ្តីរាជការ២% សិស្សានុសិស្ស ៣% កម្មករ២៥% អ្នកជំនួញ៧% មុខរបរ មិនពិតប្រាកដ ៣៤% ជនអាណាថា ១០% និងផ្សេង១៩%៕