(បាងកក)៖ តាមការចេញផ្សាយដោយ សារព័ត៌មានថៃ Bangkok Post ប្រាប់អោយដឹងថា ក្រសួង សុខាភិបាលថៃ នៅថ្ងៃអង្គារ ទី១០ ខែឧសភា ឆ្នាំ២០២២នេះ បានរាយការណ៍ពីការរកឃើញ ករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ៦,២៣០ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុង ក្រោយនេះ។ ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ មាន ៦,២២៦ករណី ជាករណីឆ្លងក្នុងសហគមន៍ និង ៤ករណីទៀតជាករណីនាំចូល។ ក្រៅពីការរកឃើញករណីឆ្លងថ្មីៗខាងលើ អ្នកជំងឺចំនួន ៥៣ នាក់បន្ថែមទៀត ក៏ត្រូវបានរាយការណ៍ថាស្លាប់ផងដែរ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នា ខណៈអ្នកជំងឺចំនួន ១១,១៣២នាក់ផ្សេងទៀត ត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ក្រោយ ជាសះស្បើយ។
សូមជម្រាបថា រហូតមកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុប នៅទូទាំងប្រទេសចំនួន ៤,៣៣៧,៥៦៨ករណី ក្នុងនោះមានអ្នកស្លាប់ ២៩,១៩៦នាក់ និងអ្នកជា សះស្បើយឡើងវិញគឺ ៤.២២លាននាក់។ គិតត្រឹមពេលនេះ ប្រទេសថៃត្រូវគេគណនាថា បានចាក់ វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុបជាង ១៣៤លានដូស ក្នុងនោះប្រជាជនជាង ៥១.៤៩លាន នាក់ (៧៣.៨% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស និង ២៦.៣៣លាននាក់ (៣៧.៧%) បានចាក់ដូសជំរុញ៕