ក្រសួងសុខាភិបាល អោយដឹងថា ថ្ងៃនេះកម្ពុជាគ្មានអ្នកឆ្លងជំងឺកូវីដ១៩ នោះទេ ៣ថ្ងៃជាប់គ្នាហើយ ដែលគ្មាន អ្នកឆ្លងថ្មី ខណៈអ្នកជាសះស្បើយ២នាក់ និងគ្មានអ្នកស្លាប់


 (ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាស ព័ត៌មាន បញ្ជាក់ថា មិនមានអ្នកឆ្លងកូវីដ១៩នោះទេ រយៈពេល៣ថ្ងៃជាប់ៗគ្នាហើយ ខណៈអ្នកជំងឺជា សះស្បើយចំនួន២នាក់ និងគ្មានអ្នកស្លាប់។

សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាល ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ កម្ពុជា រកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១៣៦,២៦២នាក់, អ្នកជាសះស្បើយសរុបចំនួន ១៣៣,១៨៤នាក់, ស្លាប់សរុបចំនួន ៣,០៥៦នាក់៕