(ភ្នំពេញ)៖ នាយករដ្ឋមន្ត្រីសឹង្ហបុរី លោក លី សៀនលុង បានផ្ញើសារលិខិតរំលែកទុក្ខ ជូនសម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ចំពោះមរណភាពរបស់សម្តេចឧត្តម ទេពញាណ ហ៊ុន ណេង បងប្រុសរបស់សម្តេចតេជោ។
សារលិខិតរបស់នាយករដ្ឋមន្រ្តីសឹង្ហបុរី បានរៀបរាប់ដូចេ្នះ៖ «បងប្រុសរបស់សម្តេចតេជោបានបម្រើ ប្រជាជនកម្ពុជាអស់រយៈពេលជាច្រើនឆ្នាំ និងគួរឲ្យកោតសរសើរនៅក្នុងវិស័យសាធារណៈក្នុងតួនាទី ជា ប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសារធារណៈ នៃរដ្ឋសភា និងជាអភិបាល ខេត្តកំពង់ចាម។ ជាឪពុកដ៏ពលីម្នាក់របស់កូនទាំង៦ សម្តេចឧត្តមទេពញាណ នឹងត្រូវបាននឹករលឹក យ៉ាងជ្រាលជ្រៅ»៕