(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាស ព័ត៌មាន បញ្ជាក់ថា មិនមានអ្នកឆ្លងកូវីដ១៩នោះទេ ខណៈអ្នកជំងឺជាសះស្បើយចំនួន១នាក់ ចំណែកអ្នកស្លាប់ក៏គ្មានដែរ ។
សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាល ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២ កម្ពុជា រកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១៣៦,២៦២នាក់, អ្នកជាសះស្បើយសរុបចំនួន ១៣៣,១៧៨នាក់, ស្លាប់សរុបចំនួន ៣,០៥៦នាក់៕