(កៀវ)៖ តាមការចុះផ្សាយរបស់សារព័ត៌មានរុស្ស៉ី Tass នៅថ្ងៃសុក្រ ទី៦ ខែឧសភា ឆ្នាំ២០២២ គឺបានបញ្ជាក់ថា នាយករដ្ឋមន្ត្រីអ៊ុយក្រែន លោក ដេននីស ស្ម៊ីហាល់ (Denis Shmyhal) បានប្រាប់ សន្និសីទម្ចាស់ជំនួយ នៅក្នុងទីក្រុង វ៉ាសូវី (Warsaw) ថា ចាប់តាំងពីចុងខែកុម្ភៈមក ប្រទេសលោក ខាងលិច បានផ្តល់ជំនួយផ្នែកយោធា និងហិរញ្ញវត្ថុដល់អ៊ុយក្រែន ចំនួន១២ពាន់លានដុល្លារ។
បើតាមទីភ្នាក់ងារសារព័ត៌មានអ៊ុយក្រែន Ukrinform ដែលបានដកស្រង់សម្តីលោក Shmyhal, «ចាប់តាំងពីការចាប់ផ្តើម នៃសង្រ្គាមទ្រង់ទ្រាយធំមក អ៊ុយក្រែនបានទទួលជំនួយសរុបជាង ១២ពាន់ លានដុល្លារ ក្នុងទម្រង់ជាការផ្គត់ផ្គង់អាវុធ និងជំនួយហិរញ្ញវត្ថុ ខណៈដែលក្នុងកិច្ចប្រជុំតុមូលរបស់ ធនាគារពិភពលោក នាទីក្រុងវ៉ាស៊ីនតោន កាលពីចុងខែមេសាកន្លងទៅ លោក Shmyhal បានថ្លែងថា អ៊ុយក្រែនត្រូវការជំនួយផ្នែកហិរញ្ញវត្ថុចន្លោះពី ៤ទៅ៥ពាន់លានដុល្លារ ក្នុង១ខែ សម្រាប់ទស្សន វិស័យរយៈពេលខ្លីប៉ុណ្ណោះ»៕