ឯកឧត្តម ហ៊ុន ម៉ានី លើកឡើងថា «ដរាបណាមានអង្គការចាត់តាំងបដិវត្តន៍ពណ៌ យើងត្រូវត្រៀម ខ្លួនប្ដូរផ្ដាច់ទប់ទល់ ដើម្បីសុខសន្តិភាពយូរអង្វែង»


 (ភ្នំពេញ)៖ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការ នៃអគ្គ លេខាធិការដ្ឋានគណៈចលនាមហាជន គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បាន ធ្វើការក្រើនរំលឹកដល់សមាជិក សមាជិកានៃគណៈកម្មាធិការគណបក្សក្នុងមូលដ្ឋានរាជធានីភ្នំពេញ ឲ្យត្រៀមខ្លួនជាដាច់ខាត ដើម្បីការស្កាត់គម្រោងការធ្វើបដិវត្តន៍ពណ៌ណាមួយ។

ឯកឧត្តម ហ៊ុន ម៉ានី បានធ្វើការសង្កត់ធ្ងន់ថា «ដរាបណាមានអង្គការចាត់តាំងបដិវត្តន៍ពណ៌ យើង ត្រូវត្រៀមខ្លួនប្ដូរផ្ដាច់ទប់ទល់ ដើម្បីសុខសន្តិភាពយូរអង្វែង»។ ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើង អំពីចំណុចខាងលើនេះ ក្នុងឱកាសជួបជុំជាមួយ សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាក្នុង រាជធានីភ្នំពេញ ព្រមទាំងបានបង្ហោះលើទំព័រផ្លូវការរបស់លោកកាលពីល្ងាចថ្ងៃទី០៣ ខែមេសានេះ ផងដែរ។

ទន្ទឹមនឹងការលើកឡើងខាងលើ ឯកឧត្តម ហ៊ុន ម៉ានី ក៏បានផ្តាំផ្ញើឲ្យសមាជិក សមាជិកា គណៈកម្មា ធិការគណបក្សមូលដ្ឋានទាំងអស់ រួបរួមគ្នា និងអនុវត្តការងារប្រកបដោយភាពមុតស្រួច ប្រទាក់ ក្រឡាគ្នា ដើម្បីបន្តដណ្តើម ប្រៀបឈ្នះឲ្យគណបក្សប្រជាជនកម្ពុជា ជាពិសេសក្នុងការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នាពេលដ៏ខ្លីខាងមុខ៕