អាជ្ញាធរស្រុកស្រែអំបិល អសមត្ថភាពក្នុងការទប់ស្កាត់សំណង់ឥតច្បាប់លើចំណីផ្លូវជាប់របងវត្តស្រែអំបិល

ខេត្តកោះកុង ៖ សំណង់រឹងមាំឥតច្បាប់សាងសង់អាណាធិបតេយ្យ ចំ នួនពីទីតាំងផ្សេងគ្នា សង់របៀបបន្ទប់ជួល នៅលើចំណីផ្លូវជាប់របងវត្តស្រែអំបិល និងរបងសា លាវិទ្យាល័យស្រែអំបិល ស្ថិត នៅភូមិត្រពាំង ឃុំត្រពាំង ស្រុក ស្រែអំបិល ខេត្តកោះកុង។ ម្ចាស់សំណង់ខាងលើ ដែលគេស្គាល់ថា ទី១.ឈ្មោះ ទី សារឹម ជាម្ចាស់ ហាងដងព្រែក ប្តីឈ្មោះណង ។ និងមួយកន្លែងទៀតសង់ជាប់និងរបងសាលាវិទ្យាល័យស្រែអំបិល ជាកម្មសិទ្ធិរបស់អ្នកគ្រូ មួង វត្តី ប្ដីឈ្មោះលោកគ្រូ ផាត ជាគ្រូបង្គ្រៀ នសិស្សវិទ្យាល័យស្រែអំបិល ។

យោងតាមប្រភពពីពលរដ្ឋ ក៏ដូច ជាមន្ត្រីរាជការមួយចំនួន បានបង្ហើបប្រាប់អ្នកសារព័ត៌មានឲ្យ ដឹងថា សំណង់សាងសង់ពីទីតាំងខាងលើនេះ ពុំមានច្បាប់អនុញ្ញាតិនោះទេ ប៉ុន្តែឃើញអាជ្ញាធរ និងមន្ត្រីជំនាញចុះមកនៅពេលសំណង់ទាំងពីសាង សង់ជិតរួច ទើបបាបអោយម្ចាស់សំណង់ឈ្មោះ ទី សារឹម ធ្វើកិច្ច សន្យាទៅវីញ មិនបានឲ្យម្ចាស់សំណង់ខាងលើផ្អាកបញ្ឈប់ការសាងសង់នោះទេ ។ នេះប្រហែលម្ចាស់សំណង់ខាងលើមានខ្សែខ្នងធំជាងមន្ត្រីជំនាញ នឹងធំជាងអាជ្ញាធរមូលដ្ឋានហើយមើលទៅ បានជាសំណង់ខាងលើនេះធ្វើបានដោយរលូនបែបនេះ ។

បើយោងតាមប្រភពផ្សេងៗគ្នា បានឲ្យដឹងថា ម្ចាស់សំណង់ទាំងពីដែលសាងសង់ជាប់របងវត្ត នឹងរបងសាលាវិទ្យាល័យ នៅលើចំណីផ្លូវខាងលើនេះ វាមិនត្រឹម ត្រូវនោះទេ អាចនិងបង្កបញ្ហា
ណាមួយជាយថាហេតុដល់អ្នក ធ្វើចរាចរណ៍មិនខានឡើយ ។

ប្រភពដដែលបានរិះគន់ចំៗទៅ លើអាជ្ញាធរ និងមន្ត្រីជំនាញថា សំណង់អត់ច្បាប់សាងសង់ខាងលើនេះ បើពុំមានបើកដៃពីសំណាក់អាជ្ញាធរ នឹងមន្ត្រីជំនាញទេនោះ ពិតជាមិនអាចសាងសង់ធ្វើទៅដោយរលូនបានដែរ នេះប្រហែលជាមានការឃុប ឃិតគ្នាជាប្រព័ន្ធហើយ។ ហើយបើដេក ដេកតែយប់បានហើយ ថ្ងៃឡើងឈ្លៀតដើរមើលជនខិល ខូចមួយចំនួនដែលកំពុងបង្ករភាពស្មុកស្មាញដល់សង្គមជាតិផង ឬមួយដុល្លារបិទភ្នែកជិតមើលលេងឃើញហើយ បានជាធ្វើប្រងើយកន្តើយ ទុកឱ្យលោក ស្រីទី សារឹម និងអ្នកគ្រូមួង វត្តីសង់បន្ទប់ជួលលើចំណីផ្លូវបែប នេះ ឬមួយខ្លាចខ្សែម្ចាស់សំណង់ទាំងពីរនេះ បានជាមិនហ៊ានចេញមុខមកបង្ក្រាប ទុកឱ្យសំ ណង់សាងសង់រហូតដល់ហើយបែបនេះ ។

ពាក់ព័ន្ធការសាងសង់សំណង់រឹងមាំខាងលើ លោកស្រីទី សារឹម
ម្ចាស់សំណង់បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានយើងថា លោក ស្រីមានច្បាប់សាងសង់ដោយ មានការអនុញ្ញាតទទួលស្គាល់ពីអាជ្ញាធរភូមិ.ឃុំ.ស្រុក និងមន្ត្រីជំនាញ ហើយនៅពេលអ្នកសារ ព័ត៌មានសុំពិនិត្យមើលឯកសារសាងសង់ លោកស្រីថាពុំមាននោះទេ មានត្រឹមតែកិច្ចសន្យាតែប៉ុណ្ណោះ ហើយកិច្ចសន្យានោះនៅមន្ត្រីជំនាញ ។

ពាក់ព័ន្ធករណីសំណង់ខាងលើនេះដែរ លោក ជា នាង ប្រធានការិយាល័យភូមិបាលស្រុកស្រែអំបិល បានប្រាប់ក្រុមអ្នកសារ ព័ត៌មាននៅក្នុងបន្ទប់នាយករដ្ឋបាលសាលាស្រុកស្រែអំបិលអោយដឹងថា សំណង់ខាងលើនេះ លោកបានចុះឃាត់តាំងពីម្ចាស់សំណង់ចាប់ចាក់គ្រិះ ប៉ុន្តែម្ចាស់សំណង់នៅតែបន្តធ្វើ ។ ក្រោយមកសំណង់នេះឡើង ជាទ្រង់ទ្រាយធំ លោកក៏បានសហ ការជាមួយអាជ្ញាធរឃុំ ចុះទៅម្តងទៀត នឹងបានឲ្យម្ចាស់សំណង់ ឈ្មោះទី សារឹម វាយកំទេចចោលចំនួន២បន្ទប់ ដោយម្ចាស់សំណង់សង់កៀកខ្លោងទ្វារវត្ត និងបានអោយម្ចាស់សំណង់ទាំពីនាក់ប្តីប្រពន្ធ ធ្វើកិច្ចសន្យា វាយកម្ទេចចោល ដោយពុំទាមទារសំណង នៅពេលរដ្ឋត្រូវការស្ថាបនាផ្សេងៗ ។

លោក ជា នាង បន្តថា ចំណែកម្ចាស់សំណង់មួយទៀត ដែងសាងសង់នៅលើចណីផ្លូវជាប់របងសាលាវិទ្យាល័យនោះ លោកថា នាយកសាលាជាអ្នកឲ្យធ្វើ។ ហើយកិច្ចសន្យាដែលលោកបានធ្វើជាមួយម្ចាស់សំណង់ខាងលើ នៅសាលាឃុំឯនោះ។

ពាក់ព័ន្ធសំណង់របស់អ្នកគ្រូ មួង វត្តី ដែលថាលោកនាយកសាលាឲ្យធ្វើនោះ លោកគ្រូជានាយកសាលាវិទ្យាល័យស្រែអំបិល បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា រឿងដែលថាខ្ញុំអោយម្ចាស់សំ ណង់ឈ្មោះ មួង វត្តី សាងសង់នៅលើចំណីផ្លូវនេះ លោកមិន បានដឹងនោះទេ? រឿងធ្វើបានមិនបានស្ថិតនៅលើអាជ្ញាធរ និងមន្ត្រីជំនាញ ចំណែករូបលោកមិនមានសិទ្ធិឲ្យធ្វើនោះដែរ ។ ហើយសំណង់ទាំងពីខាងលើដែលគេសាងសង់ នៅលើចំណីផ្លូវ នឹងជាប់របងសាលា និងរបងវត្ត ទង្វើបែបនេះ លោកក៏មិនសប្បាយចិត្តដែរ៕ ដោយ ៖ មនោរាហ៍