(ឡុងដ៍)៖ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១១ ខែមេសា ឆ្នាំ២០២២ គឺ រុស្ស៉ីបានប្រព្រឹត្តកំហុសយុទ្ធសាស្ត្រមួយដ៏ធំ ខណៈប្រទេសហ្វាំងឡង់ និងស៊ុយអែត កំពុងសម្លឹងមើលឱកាសចូលជាសមាជិកអង្គការ NATO ក្នុងពេលឆាប់ៗនេះ ឬយ៉ាងយូរនៅរដូវ ក្ដៅខាងមុខ។ ទីភ្នាក់ងារសារព័ត៌មាន Reuters ធ្វើសេចក្ដីរាយការណ៍បែបនេះ ដោយផ្អែកលើការ ចុះផ្សាយរបស់សារព័ត៌មានអង់គ្លេស The Times ដែលបាន ស្រង់សម្ដីមន្ត្រីលោកខាងលិចជាច្រើន រូប។បើតាម The Times, ក្រុមមន្ត្រីអាមេរិកបាននិយាយថាសមាជិកភាព NATO សម្រាប់ហ្វាំងឡង់ និងស៊ុយអែត គឺជាប្រធានបទដ៏សំខាន់នៃ កិច្ចសន្ទនា និងកិច្ចប្រជុំជាច្រើនរវាងរដ្ឋមន្ត្រីការបរទេស នៃបក្សសម្ព័ន្ធយោធាមួយនេះ និងមានការចូលរួមពីរដ្ឋមន្ត្រីការបរទេសមកពីប្រទេសទាំង ២ផងដែរកាលពីសប្ដាហ៍មុន។
តែយ៉ាងណាក៏ដោយ សារព័ត៌មាន The Times មិនបានបញ្ជាក់លម្អិតពីកាលបរិច្ឆេទដែលហ្វាង់ឡង់ និងស៊ុយអែតចូល NATO នោះទេ ខណៈ រុស្ស៉ីធ្លាប់បានព្រមានថានឹងចាត់វិធាការឆ្លើយតបយ៉ាង សមស្រប ដើម្បីការពារសន្តិសុខរបស់ខ្លួន៕