(ហ្សាការតា)៖ យោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃពុធ ទី៦ ខែមេសា ឆ្នាំ២០២២ គឺបានអោយដឹងថា ក្រសួងច្បាប់ និងសិទ្ធិមនុស្សនៃប្រទេសឥណ្ឌូណេស៊ី នៅថ្ងៃអង្គារសប្ដាហ៍នេះបាន ប្រកាសថា រដ្ឋាភិបាលឥណ្ឌូណេស៊ីបានដាក់ចេញ ឡើងវិញនូវគោល នយោបាយលើកលែងទិដ្ឋាការ សម្រាប់ពលរដ្ឋនៃប្រទេសជាសមាជិកអាស៊ាន (ASEAN) ដែលមាន បំណងចូលមកទស្សនកិច្ចក្នុង ប្រទេសរបស់ខ្លួន។ ប្រធានផ្នែកចរាចរណ៍អន្តោប្រវេសន៍ លោក អាំរ៉ាន់ អារីស (Amran Aris) បានបញ្ជាក់យ៉ាងដូចច្នេះថា «ជាមួយនឹងគោលនយោបាយថ្មីខាងលើ នេះ ជនបរទេសមកពីប្រទេសជាសមាជិកអាស៊ានចំនួន ៩ផ្សេងទៀត អាចចូលមកប្រកាន់ប្រទេសឥ ណ្ឌូណេស៉ីបាន ដោយមិនចាំបាច់ស្នើសុំទិដ្ឋាការឡើយ»។
ប្រជាជនមកពីប្រទេសអាស៊ាន គ្រាន់តែតម្រូវឱ្យបង្ហាញភស្តុតាងនៃការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 និងការធ្វើតេស្ត PCR ជាមួយលទ្ធផលអវិជ្ជមាន រយៈពេល ៤៨ម៉ោងមុនពេលមកដល់ ហើយប្រើប្រាស់កម្មវិធី PeduliLindungi ដើម្បីតាមដាននៅលើទូរស័ព្ទដៃ។ ពួកគេលែងត្រូវតម្រូវឱ្យធ្វើតេស្ត PCR នៅពេលមកដល់ទៀតទេ តែត្រូវឆ្លងកាត់ការត្រួតពិនិត្យកម្ដៅ រាងកាយ។
គួរបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិនៅទីក្រុង យុកយ៉ាការតា (Yogyakarta), ម៉ាកាស់សា (Makassar), មេដាន (Medan) និង ផេកាន់បារូ (Pekanbaru) នៃប្រទេសឥណ្ឌូណេស៊ី បានបើក ដំណើរការឡើងវិញហើយ បន្ទាប់ពីបានបិទអស់រយៈពេលជាង ២ឆ្នាំ ដោយសារការឆ្លងរាតត្បាតនៃ ជំងឺ COVID-19៕