សិង្ហបុរីបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន «១៥,៨១៥ករណី» និងស្លាប់០៦នាក់ទៀតក្នុងរបាយ ការណ៍ថ្ងៃអង្គារនេះ


 (សិង្ហបុរី)៖  យោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA បានប្រាប់អោយដឹងថា ប្រទេស សិង្ហបុរីបានរាយការណ៍ពីករណីឆ្លងកូវីដ១៩ថ្មីៗចំនួន១៥,៨១៥ករណីបន្ថែមទៀតនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២នេះ។ ចំណែកអ្នកស្លាប់សរុបនៅទូទាំងប្រទេសកើនដល់១,១៥៩នាក់ ក្រោយ បានរាយការណ៍ថា មានករណីស្លាប់ថ្មី០៦នាក់ទៀតនៅថ្ងៃនេះ ខណៈករណីឆ្លងកូវីដ១៩សរុប កើនដល់៩៦៤,៣២៩ករណី៕