លោក ចូ បៃដិន គ្រោងនឹងប្រកាសផ្ដល់ជំនួយយោធាបន្ថែម ៨០០លានដុល្លារ ឱ្យអ៊ុយក្រែន

 (វ៉ាស៊ីនតោន)៖  តាមការចេញផ្សាយដោយសារព័ត៌មាន CNN នៅថ្ងៃពុធ ទី១៦ ខែមីនា ឆ្នាំ២០២២ បានអោយដឹងថា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ត្រូវបានគេរំពឹងថានឹងប្រកាសផ្ដល់ជំ នួយយោធាបន្ថែមចំនួន ៨០០លានដុល្លារ ដល់អ៊ុយក្រែន ដែលកំពុងប្រយុទ្ធតស៊ូជាមួយកង ទ័ពរុស្ស៊ី។ ការប្រកាសផ្ដល់ជំនួយយោធាខាងលើ ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃពុធនេះ នឹងធ្វើឱ្យ ជំនួយដែលសហរដ្ឋអាមេរិកសន្យាផ្ដល់ឱ្យអ៊ុយក្រែន កើនដល់ ១ពាន់លានដុល្លារ និង២ពាន់លាន ដុល្លារ ចាប់តាំងពីលោក ចូ បៃដិន ស្បថឡើងកាន់តំណែងជាប្រធានាធិបតី កាលពីខែមករា ឆ្នាំ២០២១មក។

ដោយឡែក បើតាមសេតវិមាន, កញ្ចប់ជំនួយយោធាខាងលើក្នុងនោះរួមមានទាំងមីស៊ីលប្រឆាំងរថ ក្រោះ។ ប៉ុន្តែ មកទល់ម៉ោងនេះ រដ្ឋបាលលោក បៃដិន នៅតែប្រកាន់ជំហរជំទាស់ទៅនឹងការស្នើ បង្កើតតំបន់គ្មានការហោះហើរក្នុងប្រទេសអ៊ុយក្រែនពីសំណាក់លោក ហ្សេលេនស្គី ដែលយល់ថា វាជារឿងចាំបាច់ដើម្បីទប់ស្កាត់ការទម្លាក់គ្រាប់បែករបស់រុស្ស៊ី។

សូមបញ្ជាក់ថា ទាំងអង្គការ NATO និងសហរដ្ឋអាមេរិកធ្លាប់បាននិយាយថាការបង្កើតតំបន់គ្មានការ ហោះហើរនៅក្នុងប្រទេសអ៊ុយក្រែន អាចនឹងបង្ក ជាជម្លោះដោយផ្ទាល់ជាមួយរុស្ស៊ី ដែលនេះជា ហានិភ័យនៃការផ្ទុះសង្រ្គាមលោក។ តែ ទីក្រុងវ៉ាស៊ីនតោនព្រមានថាខ្លួននឹងចាត់វិធានការភ្លាមៗ ដើម្បីការពារដែនដី NATO មិនឱ្យបាត់សូម្បីមួយចំអាម៕