(កៀវ)៖ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៣ ខែមីនា ឆ្នាំ២០២២ បានប្រាប់ថា ក្រុមមន្ត្រីអ៊ុយក្រែនបានទទួលស្គាល់ហើយថា រុស្ស៊ីពិតជាវាយដណ្ដើម កាន់កាប់បានទីក្រុង ឃឺសាន់ (Kherson) ស្ថិតនៅភាគខាងត្បូង នៃប្រទេសពិតមែន។
ក្រសួងការពារជាតិរុស្ស៊ីកាលពីថ្ងៃពុធសប្ដាហ៍នេះបានអះអាងថាកងទ័ពរបស់ខ្លួនវាយដណ្ដើមបានទីក្រុង ឃឺសាន់ (Kherson)។ ការទទួលស្គាល់ របស់ក្រុមមន្ត្រីអ៊ុយក្រែន បានធ្វើឱ្យ Kherson ក្លាយ ជាទីក្រុងធំបំផុតរបស់អ៊ុយក្រែន ដែលធ្លាក់ចូលក្នុងកណ្ដាប់ដៃកងទ័ពរុស្ស៊ី ចាប់តាំងពីលោក ពូទីន ប្រកាសបើកប្រតិបត្តិការយោធាកាលពីថ្ងៃទី២៤ ខែកុម្ភៈមក។
បើតាមអភិបាលក្រុង Kherson លោក អ៉ីហ្គ័រ កូលីខាអែវ (Igor Kolykhaev) កងទ័ពរុស្ស៊ីបានចូល ដល់ក្នុងកណ្ដាលក្រុងហើយ និងបានដាក់បម្រាម គោចរលើប្រជាជនរស់ក្នុងទីក្រុងនេះ៕