(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ នៅពេលនេះ បានចេញសេចក្តីណែនាំមួយ ស្តីពីការអនុវត្ត សេចក្តីសម្រេចលេខ ០០១,០០២,០០៣ និងលេខ០០៤សសរ.គជវទ ចុះថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២ ស្តីពីការអនុវត្តនីតិវិធីប្រតិបតិបត្តិស្តង់ដាអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ផ្សារទំនើបខ្នាតធំ ផ្សារទំនើបខ្នាតតូច ផ្សារសាធារណៈ និងផ្សារមិនរៀបរយ។
ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ចូលរួមជំរុញកំណើនសេដ្ឋកិច្ច សំដៅ បង្កើនភាពធន់នឹងវិបត្តិជំងឺកូវីដ-១៩ គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត នៃក្រសួង ទេសចរណ៍ ដោយមានការគាំទ្រពីក្រសួងសុខាភិបាល គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធ នឹងជំងឺកូវីដ-១៩ បានដាក់ចេញនូវ «នីតិវិធី ប្រតិបត្តិស្តង់ដាអប្បបរមា (SOP) តាមគខ្នងប្រក្រតី ភាពថ្មីសម្រាប់ផ្សារទំនើបខ្នាតធំ ផ្សារទំនើបខ្នាតតូច ផ្សារ សាធារណៈ និងផ្សារមិនរៀបរយ» ដើម្បី ធានាបាននូវការរក្សាសុវត្ថិភាព និងសុខភាពសាធារណៈរបស់ប្រជា ពលរដ្ឋប្រកបដោយប្រសិទ្ឋភាព ព្រមជាមួយការផ្តល់នូវទំនុកចិត្ត និងភាពកក់ក្ដៅ។
ក្នុងន័យនេះ គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាតនៃក្រសួងទេសចរណ៍ បានស្នើឱ្យគណៈអភិ បាលរាជធានី ខេត្ត និងជាសមាជិកនៃគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាតសហការអនុវត្ត «នីតិវិធីប្រតិបតិបត្តិស្តង់ដា អប្បបរមា (SOP) តាមគង្ហីងប្រក្រតីភាពថ្មីសម្រាប់ផ្សារទំនើបខ្នាតធំ ផ្សារទំនើបខ្នាតតូច ផ្សារសាធារណៈ និងផ្សារ មិនរៀបរយ» ដូចខាងក្រោម៖
១៖ នីតិវិធីប្រតិបតិបត្តិស្តង់ដាអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មី ដែលក្នុងនោះរួមមាន៖
* នីតិវិធីប្រតិបតិបត្តិស្តង់ដាអប្បបរមា
(SOP) តាមគន្ដឹងប្រក្រតីភាពថ្មីសម្រាប់ផ្សារទំនើបខ្នាតធំ
* នីតិវិធីប្រតិបតិបត្តិស្តង់ដាអប្បបរមា(SOP) តាមគន្ដឹងប្រក្រតីភាពថ្មីសម្រាប់ផ្សារទំនើបខ្នាតតូច
* នីតិវិធីប្រតិបតិបត្តិស្តង់ដាអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មីសម្រាប់ផ្សារសាធារណៈ
* នីតិវិធីប្រតិបតិបត្តិស្តង់ដាអប្បបរមា (SOP) តាមគង្ហីងប្រក្រតីភាពថ្មីសម្រាប់ផ្សារមិនរៀបរយ៕
ខាងក្រោមនេះជាសារាចរណែនាំរបស់ក្រសួងទេសចរណ៍៖