លោក ចូ បៃដិន ប្រកាសចេញនូវទណ្ឌកម្មក្តៅៗលើរុស្ស៉ី ដោយមានគោលដៅលើបុគ្គលមានឥទ្ធិពល និងវិស័យធនាគារ


 (វ៉ាស៊ីនតោន)៖  តាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នាព្រឹកថ្ងៃពុធ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ អោយដឹងថា ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានប្រកាសចេញនូវទណ្ឌ កម្មថ្មីៗ ទៅលើបុគ្គលមានឥទ្ធិពលមួយចំនួន និងធនាគារសំខាន់ៗចំនួន ២ របស់ប្រទេសរុស្ស៊ី ខណៈបណ្តាប្រទេសលោកខាងលិច បាននិងកំពុងព្យាយាមបញ្ឈប់ទង្វើឈ្លានពានអ៊ុយក្រែន តាម រយៈការបញ្ជាឲ្យបញ្ជូនកងទ័ពរុស្ស៊ី ចូលទៅកាន់តំបន់ផ្តាច់ខ្លួនចំនួនពីរនៅអ៊ុយក្រែន ដែលរុស្ស៊ីទើប បានទទួលស្គាល់ជា «រដ្ឋឯករាជ្យ» កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ។

សហភាពអឺរ៉ុប អាល្លឺម៉ង់ និងចក្រភពអង់គ្លេស សុទ្ធតែបានប្រកាសអំពីគោលដៅដូចៗគ្នា ក្នុងការ ដាក់ទណ្ឌកម្មលើផ្នែកហិរញ្ញវត្ថុរបស់ប្រទេសរុស្ស៊ី ខណៈដែលសម្ព័ន្ធមិត្តលោកខាងលិច របស់ សហរដ្ឋអាមេរិកទាំងនេះ កំពុងព្រួយបារម្ភថា ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន និងអាចកើត មានឡើងបន្ថែមទៀត។

ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានថ្លែងចេញពីសេតវិមាន នៅថ្ងៃអង្គារសប្តាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) ថា «និយាយដោយសាមញ្ញ, រុស្ស៊ីទើបតែបានប្រកាសថា ខ្លួនកំពុងលេប យកបំណែកធំមួយរបស់អ៊ុយក្រែន។ លោក (ពូទីន) កំពុងបង្កើតលេសមួយ ដើម្បីលេបយកទឹក ដីបន្ថែមទៀត ដោយប្រើប្រាស់កម្លាំង។ នេះគឺជាការចាប់ផ្តើម នៃការឈ្លានពានមួយរបស់រុស្ស៊ី ទៅលើអ៊ុយក្រែនហើយ»