ក្រសួងសុខាភិបាល អោយដឹងថា ថ្ងៃនេះអ្នកឆ្លងថ្មីប្រភេទអូមីក្រុង៤១៤នាក់ (ករណីនាំចូល២៦នាក់ និងសហគមន៍ ៣៨៨នាក់), ជាសះស្បើយ២៤៧នាក់ និងមិនមានអ្នកស្លាប់ដោយជំងឺកូវីដ១៩ទេ

ក្រសួងសុខាភិបាល នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ ពីរកឃើញអ្នកឆ្លងកូវីដថ្មី ប្រភេទអូមីក្រុងចំនួន៤១៤នាក់ ក្នុងនោះករណីនាំចូលចំនួន២៦នាក់ និង ឆ្លងក្នុងសហគមន៍៣៨៨នាក់ ចំណែកអ្នកជំងឺជាសះស្បើយចំនួន២៤៧នាក់ និងមិនមានអ្នក ស្លាប់ ដោយសារជំងឺកូវីដ១៩ទេ។

សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២ កម្ពុជារក ឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១២៥,២០១នាក់, អ្នកជាសះស្បើយសរុបចំនួន១១៩,៨៨០ នាក់, ស្លាប់សរុបចំនួន៣,០១៥នាក់៕