ដំណោះស្រាយសហគមន៍បែបច្នៃប្រឌិត បានលុបបំបាត់កាកសំណល់ប្លាស្ទិកប្រមាណ ១៨០ តោននៅកម្ពុជា


ខេត្តព្រះសីហនុ៖  នាព្រឹក ថ្ងៃទី១៧  ខែកុម្ភៈ  ឆ្នាំ២០២២ នៅសណ្ឋាគារឆ្នរ ឯករាជ្យ ក្នុងក្រុង ព្រះសីហនុ ក្រុមហ៊ុន TONTOTON បានប្រារព្ធពិធីសម្ភោធន៍ កម្មវិធីដំណោះស្រាយ សហគមន៍ ដើម្បីឆ្នេរសមុទ្រគ្មាន ប្លាស្ទិក ដើម្បីចូលរួមពីភូមិមួយពីភូមិ មួយទៅភូមិមួយទៀត ក្នុងគោលបំណង បង្កើតដំណោះស្រាយសហគមន៍បែបច្នៃប្រឌិត ដែលមានសមត្ថភាពអាចលុបបំបាត់សំណល់ប្លា ស្ទិករាប់ពាន់តោនពីបរិស្ថានធម្មជាតិ ដែលមិនអាចកែច្នៃឡើងវិញបានក្រោយពេលប្រើប្រាស់រួច ហើយរារាំងវាមិនឱ្យហូរចូលទៅដល់សមុទ្រ។ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងក្នុងការសម្អាត យុទ្ធនាការអប់រំ និងលើកកម្ពស់ការយល់ដឹងបែបបរិយាប័ន្នត្រូវបានរៀបចំឡើង តាមរយៈការប្រជុំ តាមភូមិ និងសាលារៀន ការជួបជុំសង្គមរបស់ក្រុមអ្នកប្រមូលសំរាម ការចែកចាយផ្ទាំងរូបភាព និងខិត្តប័ណ្ណផ្សព្វផ្សាយ ក៏ដូចជាការដាក់រូបសញ្ញាដែលមានភាពទាក់ទាញនៅតាមដងទង់ជាតិ និងស្ទីគ័រតំណាងឱ្យទឹកដីស្អាតដែលមានពណ៌បៃតងខៀវដិតច្បាស់។

    ថ្លែងក្នុងឳកាសនោះដែរ លោកស្រី Barak Ekhstein ដែលជាស្ថាបនិក និងនាយកប្រតិបត្តិ ក្រុមហ៊ុន TONTOTON បានមានប្រសាសន៍ថា «ភាពម្ចាស់ការនៅក្នុងសហគមន៍ គឺជាគន្លឹះជោគ ជ័យនៃគម្រោងរបស់យើង។ វាជារឿងសំខាន់ណាស់ ដែលអ្នកភូមិជាអ្នកមើលការខុសត្រូវដោយ ផ្ទាល់ក្នុងការថែរក្សាបរិស្ថានរបស់ពួកគេឱ្យបានស្អាត ហើយយល់ដឹងពីសារៈប្រយោជន៍ និងមានឧប ករណ៍ត្រឹមត្រូវ ក៏ដូចជាការលើកទឹកចិត្ត ដើម្បីធានានាបាននូវបរិស្ថានប្រកបដោយនិរន្តរភាព»។ លោកបានមានប្រសាសន៍បន្ថែមថា៖ «តាមរយៈហេតុផលនេះ យើងបានបង្កើតប្រព័ន្ធមួយដែល សំឡេង និងសកម្មភាពរបស់អ្នករាល់គ្នា ត្រូវបានគិតគូរពិចារណា ដោយសារយើងមិនអាចធ្វើវា តែម្នាក់ឯងបានទេ» ។

     ដូចគ្នានេះដែរ លោក ប្រាក់ វិសាល នាយកទីចាត់ការទំនាក់ទំនង សាធារណៈ និងសហប្រត្តិប័ត្ត ការ អន្តរជាតិ និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានមាន ប្រសាសថា៖ បច្ចុប្បន្ននេះ រដ្ឋបាលខេត្តព្រះសីហនុ បានចូលរួមយ៉ាងសកម្ម ក្រោមការចង្អុលបង្ហាញ ពី គណៈកម្មាធិការសម្របសម្រួលអន្តរក្រសួងរៀបចំផែនការមេ ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុ ទៅ ជាតំបន់ សេដ្ឋកិច្ចពិសេសគំរូពហុបំណង ដោយសិក្សាបែងចែកជាតំបន់ លំនៅដ្ឋាន ពាណិជ្ជកម្ម ឧស្សាហកម្ម រដ្ឋបាល ទេសចរណ៍ តំបន់សាសនា និងវប្បធម៌ … ជាដើម។ ផែនការនេះ មានគោល បំណងប្រែក្លាយ ក្រុងព្រះសីហនុ ទៅជាទីក្រុងប្រកួតប្រជែងសកលលោក មានភាពរីកចម្រើន និង ពហុវប្បធម៌ តាមរយៈ ការទាក់ទាញការវិនិយោគពីបរទេស ក៏ដូចជាភ្ញៀវទេសចរ។ ស្របជាមួយគ្នានេះ ចក្ខុវិស័យផែនការម ប្រើប្រាស់ដីក្នុងក្រុងព្រះសីហនុ និងតំបន់ជុំវិញក្រុង មានគោលបំណងអភិវឌ្ឍទីក្រុង ឱ្យក្លាយទៅជា មជ្ឈមណ្ឌលអភិវឌ្ឍន៍តំបន់សមុទ្រប្រកបដោយចីរភាព ដោយជំរុញកំណើនសេដ្ឋកិច្ច ជាទីក្រុងឆ្លាត និងរួមបញ្ចូលនូវការអភិវឌ្ឍអាជីវកម្ម ពាណិជ្ជកម្ម និងទេសចរណ៍ រួមទាំងវិស័យផ្សេងៗទៀត តាមរយៈ ការអភិវឌ្ឍ៖ តំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង មជ្ឈមណ្ឌលហិរញ្ញវត្ថុ និងមជ្ឈ មណ្ឌលកំណើន ឆ្នេរសមុទ្រ និងកោះដ៏ស្រស់ស្អាតបំផុតនៅលើសកលលោក សម្រាប់ការសំរាក លំហែរ  កំសាន្ត មជ្ឍមណ្ឌលគាំទ្រផលិតកម្មបរិច្ចេកវិទ្យា និងការឆ្នៃប្រឌិត ច្រកទ្វារអន្តរជាតិ និងភស្តុភារជាតិ សម្រាប់តភ្ជាប់ទៅកាន់ទីផ្សារអាស៊ាន និងពិភពលោក ទីក្រុងគំរូក្នុងការគ្រប់គ្រង និងអភិបាល កិច្ចល្អ ជាមួយសេវាកម្ម ហេដ្ឋារចនា សម្ព័ន្ធ សម្ភារៈប្រើប្រាស់ និងឱកាសការងារ។

     ចំណែកឯ  ឯកឧត្តម គិត ច័ន្ទគ្រឹះស្នា ទីប្រឹក្សា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន មានប្រសាសន៍អោយដឹងថា៖  លទ្ធផលគឺអាចមើលឃើញយ៉ាងច្បាស់ និងយ៉ាងឆាប់រហ័ស។ ឥឡូវនេះ នៅភូមិអូរវៀតណាមដែលមានផ្ទះតៀមលើទឹកជាច្រើន យើងអាចមើលឃើញទឹក ដែល ពីមុនធ្លាប់តែគ្របដណ្តប់ទៅដោយកាកសំណល់ប្លាស្ទិកយ៉ាងក្រាស់។ នៅមជ្ឈមណ្ឌលប្រមូលសំរាមទំនប់រលករបស់យើង ឥឡូវនេះយើងប្រមូលយកសំរាមចាប់ពី ២០០ គីឡូក្រាមក្នុងថ្ងៃរហូតដល់ ១០ តោនក្នុងមួយថ្ងៃ។

ព័ត៌មានអំពីកម្មវិធីប្រមូលទិញសំរាមនេះត្រូវបានឮសុះសាយ ហើយមានសមាជិកសហគមន៍ កាន់តែច្រើនឡើងៗ បាននឹងកំពុងចុះឈ្មោះធ្វើជាអ្នកប្រមូលសំរាមអចិន្ត្រៃយ៍។ សព្វថ្ងៃនេះ ប្រជា ជនមកពីភូមិឆ្ងាយៗក៏មកមជ្ឈមណ្ឌលប្រមូលសំរាមរបស់ TONTOTON ដើម្បីផ្លាស់ប្តូរកាក សំណល់ប្លាស្ទិករបស់ពួកគេដើម្បីយកប្រាក់។ រថយន្តប្រមូលសំរាមរបស់ក្រុមហ៊ុន TONTOTON ក៏ធ្វើដំណើរពីភូមិមួយទៅភូមិមួយដើម្បីទទួលយកសំរាមប្លាស្ទិកពីប្រជាពលរដ្ឋដែលមិនមានមធ្យោបាយដឹកជញ្ជូនគ្រប់គ្រាន់។

គំរូអាជីវកម្មរបស់ក្រុមហ៊ុន TONTOTON ផ្តល់ភាពអង់អាចដល់សហគមន៍ ដោយផ្តល់នូវវិធី សាស្ត្រដល់ពួកគេក្នុងការទទួលខុសត្រូវលើការថែរក្សាបរិស្ថានរបស់ពួកគេឱ្យបានស្អាត ហើយជា មួយគ្នានោះដែរ ទទួលបានប្រាក់ចំណូលទៀងទាត់ក្នុងលក្ខខណ្ឌការងារដែលមានសុវត្ថិភាព ឬនិយាយឲ្យងាយ ប្តូរសំរាមយកសាច់ប្រាក់៕ដោយ មនោរាហ៍