ក្រសួង ហាមមិនឲ្យលក់ និងប្រើប្រាស់ថ្នាំបំប៉នផ្លូវភេទបុរសឈ្មោះ «ALPHA»

ភ្នំពេញ ៖ ក្រសួងសុខាភិបាល ប្រកាសចាត់វិធានការលើផលិតផល អាល់ហ្វា ( ALPHA) ដែល កំពុងដាក់លក់លើបណ្តាញសង្គម បើនៅតែចរាចរណ៍លក់បន្តទៀត។ បើតាមក្រសួង ឱសថ បំប៉នផ្លូវភេទបុរសឈ្មោះ អាល់ហ្វា នេះ គ្មានបញ្ជីរការ និងគ្មានអនុញ្ញាតត្រឹមត្រូវពីក្រសួងនោះទេ។

ឱសថបំប៉នផ្លូវភេទបុរសឈ្មោះ អាល់ហ្វា ដែលកំពុងផ្សព្វផ្សាយ នៅលើហ្វេសប៊ុក ឈ្មោះកំលាំងពិត នៃបុរស គឺជាឱសគ្មានបញ្ជិកា និងគ្មានច្បាប់ពីក្រសួងសុខាភិបាល ហើយថែមទាំង ផ្សព្វផ្សាយភូតកុហក បោកប្រាស់ បំផ្លើ សហួសពីការពិត គ្មានមូលដ្ឋាន វិទ្យាសាស្ត្រត្រឹមត្រូវ ដូចជា ៖ ធំ វែង រឹង រួមភេទបានយូរ និង ជួយព្យាបាលខ្សោយបេះដូង ក្រលៀន ទឹកនោមផ្អែម លើសឈាម តម្រងនោម សន្លាក់ ក្រពេញប្រូស្តាត ផ្តល់ថាមពល ដល់រាងកាយ អ្នកអត់កូនយូរឆ្នាំ ក៏ជួយឱ្យមានកូនផងដែរ។

សេចក្តីប្រកាសក្រសួងសុខាភិបាល បានស្នើឲ្យសាធារជនទាំងអស់ ឈប់ជឿការផ្សព្វផ្សាយ ឃោសនាភូតកុហក បោកប្រាស់ តាមបណ្តាញសង្គមហ្វេសប៊ុក ខាងលើ ព្រមទាំងឈប់ប្រើប្រាស់ ឱសថបំប៉នផ្លូវភេទបុរស ឈ្មោះ ALPHA គ្មានបញ្ជិកា នេះតទៅទៀត។ ក្រសួងសុខាភិបាល តម្រូវឱ្យម្ចាស់ គណីហ្វេសប៊ុកខាងលើ ត្រូវបញ្ឈប់ការនាំចូល លក់ ឬ ចែកចាយ និង ផ្សព្វផ្សាយឱសថបំប៉នផ្លូវភេទបុរស ឈ្មោះ ALPHA គ្មានបញ្ជិកា នេះជាបន្ទាន់។ ក្រសួងសុខាភិបាល នឹងមានវិធានការតឹងរឹង ចំពោះម្ចាស់គណនីហ្វេសប៊ុក ឈ្មោះ កំលាំងពិតនៃបុរស ដែលនាំចូល លក់ ចែកចាយ និងផ្សព្វផ្សាយឱសថបំប៉នផ្លូវភេទបុរស ឈ្មោះ ALPHA គ្មានបញ្ជីរតាមផ្លូវច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងឱសថ ជាធរមាន៕