សហព័ន្ធសន្តិភាពសកល ពន្យល់ពីកត្តាដែលធ្វើឲ្យសម្តេចតេជោ ហ៊ុន សែន ទទួលបាន «ពានរង្វាន់ សន្តិភាពស៊ុនហាក់ ២០២២»


(ភ្នំពេញ)៖ លោក Ek Nath Dhakal ប្រធានសហព័ន្ធសន្តិភាពសកល (UPF) ប្រចាំតំបន់អាស៊ីប៉ា ស៊ីហ្វិក និងជាប្រសិតពិសេសនៃកិច្ចប្រជុំកំពូលពិភពលោកឆ្នាំ២០២២ បានពន្យល់ពីមូលហេតុ ដែលធ្វើឲ្យ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ទទួលបាន «ពានរង្វាន់សន្តិភាពស៊ុន ហាក់ ២០២២»។

សម្តេចតេជោ ហ៊ុន សែន បានទទួលពានរង្វាន់កិត្តិយសពិសេសទី៣ របស់ស្ថាបនិកឆ្នាំ២០២២ (2022 Founders’ Special Honorary Award) ក្នុងនាមជាថ្នាក់ដឹកនាំក្នុងការអភិវឌ្ឍប្រកប ដោយចីរភាពនៅអាស៊ីអាគ្នេយ៍ និងជាអ្នកគាំទ្រដំណើរការសន្តិភាពថ្មីនៅលើឧបទ្វីបកូរ៉េ។

ក្នុងសន្និសីទសារព័ត៌មានស្តីពីការរៀបចំកិច្ចប្រជុំកំពូលពិភពលោក និងការប្រកាសជ័យលាភីពាន រង្វាន់សន្តិភាពស៊ុនហាក់ នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២ លោក Ek Nath Dhakal បានលើកឡើង ថា សម្តេចតេជោ ហ៊ុន សែន មានសមិទ្ធផលបង្ហាញពីភាពជាអ្នកដឹកនាំឆ្នើមសម្រាប់ការអភិវឌ្ឍ ប្រកបដោយចីរភាពនៅអាស៉ីអាគ្នេយ៍។ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បាននិងកំពុងជំរុញ កិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីសន្តិភាព ដោយបានចូលរួមយ៉ាងសកម្មនៅក្នុងវេទិកាសន្តិភាព អន្តរជាតិ និងគំនិតផ្តួចផ្តើមសន្តិភាព រួមទាំងកម្មវិធីដែលរៀបចំដោយសហព័ន្ធសន្តិភាពសកល (UPF) ហើយជាពិសេសបានបង្ហាញពីភាពជាអ្នកដឹកនាំឆ្នើម សម្រាប់ការអភិវឌ្ឍប្រកបដោយ ចីរភាពនៅអាស៊ីអាគ្នេយ៍។

កម្ពុជាបានធ្វើជាប្រធានសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ក្នុងឆ្នាំ ២០០២, ២០១២, និង ២០២២ និងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប (ASEM) លើកទី១៣ ក្នុងឆ្នាំ២០២១ ដោយជំរុញកិច្ចសហប្រតិបត្តិការពហុភាគី ដើម្បីសន្តិភាព និងវឌ្ឍនភាពក្នុងតំបន់អាស៊ី។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានគាំទ្រដំណើរការសន្តិភាពថ្មីនៅលើឧបទ្វីបកូរ៉េ ក្នុងនាមជាសហ ប្រធាននៃកិច្ចប្រជុំកំពូលដើម្បីសន្តិភាពនៅលើឧបទ្វីបកូរ៉េ។ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើជាសហប្រធាននៃ «កិច្ចប្រជុំកំពូលដើម្បីសន្តិភាពនៅលើឧបទ្វីបកូរ៉េ» ស្របតាមគម្រោងសន្តិ ភាពកូរ៉េរួមដែលជាដំណើរការសន្តិភាពថ្មីមួយនៅលើឧបទ្វីបកូរ៉េ ហើយដែលស្នើឡើងដោយលោក ស្រីបណ្ឌិត ហាក់ ចាហាន់ មូន។ កិច្ចប្រជុំកំពូលដើម្បីសន្តិភាពនៅឧបទ្វីបកូរ៉េ គឺជាគំនិតផ្ដួចផ្ដើម របស់អង្គការអន្តរជាតិមួយដែលបានចាប់ផ្តើមនៅក្នុងខែកញ្ញា ឆ្នាំ២០២១ ដោយមានមេដឹកនាំ និងបញ្ញវន្តមកពីប្រទេសចំនួន ១៥៧ ហើយដែលមានទំនាក់ទំនងការទូតរវាងកូរ៉េខាងជើងនិង កូរ៉េខាងត្បូង ដើម្បីសន្តិភាពនៅលើឧបទ្វីបកូរ៉េ។ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញការដឹកនាំ ដើម្បីឈានដល់ការឈានដល់ទំនាក់ទំនងអន្តរកូរ៉េ។

កិច្ចប្រជុំកំពូលដើម្បីសន្តិភាពនៅឧបទ្វីបកូរ៉េបានប្រារព្ធធ្វើសន្និសីទអន្តរជាតិមួយដើម្បីគោរពរំលឹកដល់ទស្សនវិស័យ របស់លោកបណ្ឌិត សាន់ ម្ញ៉ុងមូន (Dr. Sun Myung Moon) និង លោកស្រី បណ្ឌិត ហាក់ ចាហាន់ មូន (Dr. Hak Ja Han Moon) ដែលបានបូជាលះបង់ជីវិតរបស់ពួកលោក ដើម្បីសន្តិភាព និងការបង្រួបបង្រួមឧបទ្វីបកូរ៉េ។ ពួកលោកបានប្រថុយជីវិតដើម្បីចូលទៅក្នុងប្រទេសកូរ៉េខាងជើង ហើយធ្វើជំនួបប្រជុំកំពូលសន្តិភាព ជាមួយលោក គីម អ៉ីលស៊ុង (Kim Il-sung) ដែលជាមេដឹកនាំកំពូលទីមួយរបស់កូរ៉េខាងជើង៕