អង្គការNATO កំពុងពិចារណាលើ «ជំហរយោធារយៈពេលវែង» ក្នុងតំបន់អឺរ៉ុបខាងកើត


 (ព្រុចសែល)៖  តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី០៨ ខែកុម្ភៈ ឆ្នាំ២០២២អោយដឹងថា អគ្គលេខាធិការអង្គការ NATO លោក ជែន ស្ដូលធិនបឺគ (Jens Stoltenberg) បានឱ្យដឹងនៅថ្ងៃចន្ទសប្ដាហ៍នេះថា NATO កំពុងពិចារណាពី «ជំហរយោធារយៈ ពេលវែងមួយ» នៅក្នុងតំបន់អឺរ៉ុបខាងកើត ប្រឈមមុខនឹងភាពតានតឹងជាមួយរុស្ស៊ី ជុំវិញការបង្កើន សកម្មភាពយោធានៅក្បែរតំបន់ព្រំដែនអ៊ុយក្រែន។

ការកត់សម្គាល់របស់លោក ជែន ស្ដូលធិនបឺគ ធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មានមួយ នៅឯទី ក្រុងព្រុចសែល។ ថ្លែងនាឱកាសនោះ លោកប្រមុខ NATO រូបនេះ បានបញ្ជាក់ដូច្នេះ ថា «យើង កំពុងពិចារណាកែសម្រួលរយៈពេលវែង ពាក់ព័ន្ធនឹងជំហររបស់យើង និងវត្តមានរបស់យើងនៅក្នុង តំបន់អឺរ៉ុបខាងកើត»។តែព្រមពេលជាមួយគ្នា លោក ស្ដូលធិនបឺគ បានអះអាងថាមកទល់នឹងពេល នេះ មិនទាន់មានការសម្រេចចិត្តជាចុងក្រោយណាមួយនៅឡើយទេ៕