(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌ មានថា មិនមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ នោះទេ រយៈពេល៣៥ថ្ងៃជាប់គ្នាហើយ ចាប់ពីតាំង ពីថ្ងៃទី៥ ខែមករាមក កម្ពុជាមិនមានអ្នកស្លាប់ដោយជំងឺកូវីដ១៩ ខណៈថ្ងៃនេះរកឃើញអ្នកឆ្លង កូវីដថ្មី ប្រភេទអូមីក្រុងចំនួន១០២នាក់ ក្នុងនោះករណីនាំចូលចំនួន១៥នាក់ និងឆ្លងក្នុងសហគមន៍ ៨៧នាក់, អ្នកជំងឺចំនួន៧៤នាក់ជាសះស្បើយ។
សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាលថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២២ កម្ពុជារក ឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១២១,៩៨៣នាក់, អ្នកជាសះស្បើយសរុបចំនួន ១១៨,២៨៦នាក់, ស្លាប់សរុបចំនួន៣,០១៥នាក់៕