(ហ្សាការតា)៖ តាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី០៧ ខែកុម្ភៈ ឆ្នាំ២០២២ បញ្ជាក់ថា ក្រសួងដឹកជញ្ជូនឥណ្ឌូណេស៉ីបានប្រកាសថា ឥណ្ឌូណេស៉ីបានសម្រេចហាមមិនឱ្យភ្ញៀវទេសចរបរទេស ធ្វើដំណើរចូលទៅកាន់ប្រទេសនេះ តាមអាកាសយានដ្ឋាននៃទីក្រុងហ្សាការតាជាបណ្តោះអាសន្ន ដើម្បីព្យាយាមបន្ធូរបន្ថយអត្រាឆ្លងរាលដាល នៃជំងឺ COVID-19 ដែលជំរុញដោយវីរុសបំប្លែងថ្មី Omicron។
ក្រសួងដឹកជញ្ជូនឥណ្ឌូណេស៉ី បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ ដែលចេញកាលពីយប់ថ្ងៃអាទិត្យកន្លងទៅថា គោលការណ៍ថ្មីខាងលើ ត្រូវអនុវត្តចំពោះរាល់ទេសចរបរទេសទាំងអស់ ហើយនិងប្រជាជនឥណ្ឌូណេស៉ីទាំងឡាយណា ដែលបានទៅធ្វើដំណើរកម្សាន្តនៅក្រៅប្រទេស។ ជាមួយគ្នានេះ បម្រាមគោចរដែលមានរយៈពេលចាប់ពីពាក់កណ្តាលយប់ ដល់ម៉ោង៤ទាបភ្លឺ ក៏ត្រូវអនុវត្តនៅតំបន់ទីប្រជុំនៃទីក្រុងហ្សាការតាផងដែរ៕