គិតត្រឹមព្រឹកថ្ងៃទី០៣ ខែកុម្ភៈ នេះ តំបន់អាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង១៦.៧នាក់ ស្លាប់ជាង ៣១.៤ម៉ឺននាក់

(កម្ពុជា)៖ យោងតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក WORLDOMETER ចេញផ្សាយបានអោយដឹងថា គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២២នេះ ចំនួនអ្នកឆ្លងជំងឺCOVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ១៦,៧៧០,៤៣១នាក់ហើយ ដែលកើនឡើងជាង ៥មឺុននាក់ បើធៀបនឹងតួលេខម្សិលមិញ ក្នុងនោះក៏អាស៊ានក៏មានអ្នកស្លាប់ដោយជំងឺនេះសរុបចំនួន ៣១៤,២៨៤នាក់ផងដែរ។
ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេស៊ី។
ចំពោះរបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២៖
* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៤,៣៨៧,២៨៦នាក់ (ស្លាប់ ១៤៤,៣៧៣នាក់)* ហ្វីលីពីន ឆ្លងចំនួន ៣,៥៧៧,២៩៨នាក់ (ស្លាប់ ៥៤,០៩៧នាក់)* ម៉ាទ្បេស៊ី ឆ្លងចំនួន ២,៨៨២,០៦០នាក់ (ស្លាប់ ៣១,៩៩២នាក់)* ថៃ ឆ្លងចំនួន ២,៤៥៦,៥៥១នាក់ (ស្លាប់ ២២,២១០នាក់)* វៀតណាម ឆ្លងចំនួន ២,២៩៥,៤៩៤នាក់ (ស្លាប់ ៣៧,៧៧៧នាក់)* មីយ៉ាន់ម៉ា ឆ្លងចំនួន ៥៣៦,៥៣៦នាក់ (ស្លាប់ ១៩,៣១០នាក់)* សិង្ហបុរី ឆ្លងចំនួន៣៦២,១៧៦នាក់ (ស្លាប់ ៨៥៩នាក់)* ទ្បាវ ឆ្លងចំនួន១៣៤,៩០១នាក់ (ស្លាប់ ៥៥៣នាក់)* កម្ពុជា ឆ្លងចំនួន ១២១,៤៣៨នាក់ (ស្លាប់ ៣,០១៥នាក់)* ព្រុយណេ ឆ្លងចំនួន ១៦,៦៩១នាក់ (ស្លាប់ ៩៨នាក់)៕