(វ៉ាស៊ីនតោន)៖ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃព្រហស្បតិ៍ ទី០៣ ខែកុម្ភៈ ឆ្នាំ២០២២ គឺ ក្រសួងការពារជាតិអាមេរិក បានឱ្យដឹងថាទីក្រុងវ៉ាស៊ីនតោន នឹងបញ្ជូនកងទ័ពបន្ថែមទៅកាន់តំបន់អឺរ៉ុប ឆ្លើយតបទៅនឹងភាពតានតឹងនៅឯ តំបន់ព្រំដែនអ៊ុយក្រែន។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅថ្ងៃពុធសប្ដាហ៍នេះ អ្នកនាំពាក្យក្រសួងការពារជាតិអាមេរិក លោក John Kirby បានបញ្ជាក់ថាការដាក់ពង្រាយកងទ័ព ខាងលើ ក្នុងនោះរួមមានកងទ័ពអាមេរិក ១,០០០នាក់ ដែលបច្ចុប្បន្នកំពុងឈរជើងនៅអាល្លឺម៉ង់ នឹងត្រូវបញ្ជូនទៅកាន់ប្រទេសរ៉ូម៉ានី ខណៈកងទ័ព ២,០០០នាក់ផ្សេងទៀត នឹងត្រូវដាក់ពង្រាយពីសហរដ្ឋអាមេរិក ទៅកាន់ប្រទេសអាល្លឺម៉ង់ និងប៉ូឡូញ។
ប៉ុន្តែ ព្រមពេលជាមួយគ្នា លោក John Kirby ក៏បានអះអាងដែរថាកងទ័ពទាំងនេះនឹងមិនឈរជើងជាអចិន្ត្រៃយ៍ឡើយ ហើយពួកគេក៏នឹងមិនទៅចូលរួមប្រយុទ្ធ នៅក្នុងសមរភូមិណាមួយនៅអ៊ុយក្រែននោះដែរ៕