(ឌូបៃ)៖ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី០៣ ខែកុម្ភៈ ឆ្នាំ២០២២ បានអោយដឹងថា ប្រទេសអេមីរ៉ាតអារ៉ាប់រួម បានស្ទាក់ចាប់ និងបំផ្លាញយន្ដហោះដ្រូនចំនួន៣គ្រឿង ដែលបានហោះចូលមកក្នុងដែនអាកាសរបស់ខ្លួន នៅឯតំបន់មួយ ដែលមិនមានប្រជាជនរស់នៅ កាលពីថ្ងៃពុធសប្ដាហ៍នេះ។
ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ, អេមីរ៉ាតអារ៉ាប់រួមបានរងការវាយប្រហារដោយមីស៊ីល និងយន្ដហោះដ្រូនជាបន្តបន្ទាប់ពីសំណាក់ក្រុមឧទ្ទាមហ៊ូធី ដែលមានអ៉ីរ៉ង់ជាខ្នងបង្អែក។ នៅក្នុងសារមួយបង្ហោះនៅលើ Twitter ក្រសួងការពារជាតិអេមីរ៉ាតអារ៉ាប់រួមបានបញ្ជាក់ថា ខ្លួនត្រៀមជាស្រេចដើម្បីឆ្លើយតបទៅ នឹងរាល់ការគំរាមកំហែងទាំងឡាយ ហើយនឹងចាត់វិធានការចាំបាច់នានាក្នុងការការពាររដ្ឋ និងទឹកដីរបស់ខ្លួន៕